ព័ត៌មានជាតិ

គ.ជ.ប នឹងប្រើប្រព័ន្ធ IT បោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២១

" "

ភ្នំពេញ ៖នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុម ប្រឹក្សា ឃុំ-សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីសម្រួលការងារបោះឆ្នោតក្នុងបរិបទនៃ បដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទនៃការរីករាល ដាលនៃជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ភាគីពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ (Jitsi Meet) លើកទី១ ស្តីពី ការបោះឆ្នោត សាកល្បង ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ឌឹម សុវណ្ណរុំ លោក ឌឹម សុវណ្ណារុំអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា «ការរៀបចំការបោះឆ្នោតសាកល្បងនេះ គឺជាការវាយ តម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការ រៀបចំការបោះឆ្នោត ក្នុងក្របខ័ណ្ឌកំណែទម្រង់នៃ ការបោះឆ្នោតរបស់ គ.ជ.ប ដើម្បីបោះជំហានទៅការបោះឆ្នោត នាពេលអនាគតដោយប្រើ IT»។

" "

លោក បន្ដថា «សូមកុំមានការភាន់ច្រឡំ ការរៀបចំការបោះឆ្នោតសាកល្បងនេះ មិនសំដៅដល់ការត្រៀម រៀបចំបោះឆ្នោតតាមអនឡាញនោះទេ ព្រោះគ្មានប្រទេសណាធ្វើនៅឡើយទេ លើកលែងតែប្រទេសអេស្តូនី តែមួយគត់ ក្នុងពិភពលោក»។

" "

លោក បន្ថែមថា គ.ជ.ប នឹងប្រើប្រាស់ IT ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពការងារ ដូចជា ៖ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធឌីជីថល ឬអនឡាញ (Online) ,ការប្រើប្រាស់ប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយគូសនៅលើសន្លឹកឆ្នោត ,ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្តប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត៕

To Top