ព័ត៌មានជាតិ

ទ័ពជើងទឹកអាមេរិក តេស្តម៉ូទ័ររ៉ុកកែតលឿនជាងសម្លេង នៅរដ្ឋយូថាហ៍

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យ នូវម៉ូទ័ររ៉ុកកែតលឿនជាងសម្លេង នៅរដ្ឋយូថាហ៍ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ព័ត៌មានទ័ពជើងទឹកបានឲ្យដឹងថា កម្មវិធីប្រព័ន្ធយុទ្ធសាស្ត្រកងទ័ពជើងទឹក បានធ្វើតេស្តបាញ់សាកល្បង ម៉ូទ័ររ៉ុកកែតដំណាក់កាលទីមួយ ហើយនោះជាជំហានឆ្ពោះ ទៅរកការអភិវឌ្ឍផលិតមីស៊ីល វាយប្រហារលឿនជាងសម្លេង ដែលនឹងដាក់ប្រើប្រាស់ដោយ ទ័ពជើងទឹកនិងទ័ពជើងគោក។

មីស៊ីលដែលធ្វើតេស្ត សាកល្បងនៅក្នុងទីក្រុង Promontory រដ្ឋយូថាហ៍នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងរួមបញ្ចូលគ្នាជាមួយតួ Common Hypersonic Glide Body ដើម្បីបង្កើតមីស៊ីលលឿនជាងសម្លេង ដែលអាចប្រើប្រាស់បាញ់ចេញពីសមុទ្រ ឬក៏ពីលើដី។

សេចក្តីប្រកាសមួយរបស់ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ទ័ពជើងទឹកនឹងធ្វើការរចនាទ្រង់ទ្រាយមីស៊ីល ហើយទ័ពជើងគោកនឹងដឹកនាំការផលិត។

គួរបញ្ជាក់ថា អាវុធលឿនជាងសម្លេង មានសមត្ថភាពអាចហោះហើរ ក្នុងល្បឿនលឿនជាងល្បឿន សម្លេងដល់ទៅជាង ៥ដង ព្រមទាំងមានសមត្ថភាប្រតិបត្តិការខ្ពស់ និងអាចប្រតិបត្តិការក្នុងរយៈកម្ពស់ខុសៗគ្នា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top