អត្ថបទ

Royal Enfield សម្ពោធម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីស្រឡាងបំផុត Meteor 350 នៅក្នុងប្រទេសកម្ពុជា

●Royal Enfield ដាក់សម្ពោធម៉ូឌែល Meteor 350 ស៊េរីថ្មី – ទាំងប្រណីត ឈានមុខគេ បែប cruiser សុទ្ធសាធ ល្អឯកបំផុតក្នុងការបើកបរ​ លើផ្លូវល្បឿនលឿន និងវិសេសវិសាល សម្រាប់ជិះក្នុងក្រុង ម៉ាស៊ីន និងតួ ថ្មីទាំងអស់ ដែលកាន់តែបង្កើននូវទំនុកចិត្ត និងនាំមកនូវការសម្រិតសម្រាំង ក្នុងកម្រិតថ្មីមួយទៀត
●ភ្ជាប់មកជាមួយ ឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper – ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើង ភ្ជាប់ជាមួយវេទិកា Google Maps
●មាន ៧ ពណ៌ ក្នុងចំណោមការការផលិត ៣ប្រភេទបែបប្លែកៗពីគ្នា (3 editions ) – Fireball, Stellar and Supernova | តម្លៃចាប់ពី ៤,២៨៤ ដុល្លារ ; ការកក់ចាប់ផ្តើមនៅទូទាំងប្រទេសនៅថ្ងៃនេះ

ភ្នំពេញ៖ ថ្ងៃច័ន្ទទី ៣១ ខែឧសភាឆ្នាំ ២០២១៖ Royal Enfield ដែលជាមេដឹកនាំ ពិភពលោក ផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅថ្ងៃនេះ បានប្រកាសពីការបើកដំណើរការ ម៉ូឌែលបែប Easy Cruiser ស៊េរីថ្មីស្រឡាងបំផុត នៅក្នុងប្រទេសកម្ពុជា នោះគឺ Royal Enfield Meteor 350។

Meteor 350 ស៊េរីថ្មី បានបន្ថែមទំព័រមួយទៀត ដល់កេរ្តិ៍ដំណែលរបស់ Royal Enfield ក្នុងការផលិតម៉ូតូបែប cruisers ដែលហ្វេន របស់ពួកគេចូលចិត្តជិះ។ ចាប់ផ្តើមនៅទសវត្សឆ្នាំ១៩៩០ ជាមួយ Citybike បន្ទាប់មក Lightning ,ម៉ូតូបែប cruiser បើកបរនៅក្នុងផ្លូវលឿនបំផុត (highway ) ដំបូងរបស់ឥណ្ឌា , Royal Enfield នៅតែបន្តការផលិតម៉ូតូ ដោយក្នុងឆ្នាំ ២០០២ បានបញ្ចេញម៉ូឌែល Thunderbird ជំនាន់ដំបូង។ ការវិវឌ្ឍន៍ជាបន្តបន្ទាប់ រាប់ចាប់ពី UCE twin-spark Thunderbird ឆ្នាំ២០០៨ មកដល់ Thunderbird X ឆ្នាំ២០១៨ បានកំណត់បន្ថែមទៅ លើផ្នែកនៃម៉ូឌែលបែប cruiser របស់ឥណ្ឌា ដោយរួមបញ្ចូលគ្នា រវាងការធ្វើដំណើរតាមផ្លូវកៅស៊ូឆ្ងាយៗ ជាមួយការធ្វើដំណើរ ក្នុងទីក្រុងទំនើប។ ការកសាងកេរ្តិ៍តំណែលដ៏សំបូរបែប និងបទពិសោធន៍ នៃការជិះម៉ូតូ ក្នុងដំណើរវែងឆ្ងាយ Meteor 350 ត្រូវបានគេកំណត់ថា នឹងធ្វើឱ្យការធ្វើដំណើរកាន់តែទៅមុខ និងវែងឆ្ងាយជាងនេះទៀត។

Meteor 350 មានឈ្មោះចេញ ពីនិមិត្តរូបមួយនៃម៉ូតូ Royal Enfield ដ៏ល្បីល្បាញ ក្នុងទសវត្សឆ្នាំ ១៩៥០។ ត្រូវបានដាក់ឱ្យដំណើរការ នៅចុងឆ្នាំ១៩៥២ Meteor គឺជាម៉ូតូទេសចរណ៍ដ៏អស្ចារ្យមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ អស់រយៈពេលជាយូរឆ្នាំមកហើយ។ Royal Enfield Meteor 350 ថ្មី ដូចទៅនឹង Meteor ជំនាន់មុនដែរ ដោយភ្ជាប់មក ជាមួយស្ទីលរបស់ Royal Enfield ហើយបន្ថែមនូវអ្វីថ្មីជាច្រើន និងត្រូវបានកំណត់ថា ជាម៉ាស៊ីនដ៏អស្ចារ្យមួយ សម្រាប់សម័យកាលបច្ចុប្បន្ននេះ។

អត្ថាធិប្បាយស្តីពីការ ដាក់ឲ្យដំណើរការ Royal Enfield Meteor 350 លោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានមានប្រសាសន៍ថា៖ « Meteor 350 គឺជាម៉ូឌែលបែប cruiser ដែលថ្លៃថ្នូរបំផុត ងាយស្រួល និងមានតម្លៃសមរម្យ។

វា គឺជាការរួមបញ្ចូលគ្នា ពោរពេញដោយមន្តស្នេហ៍ នៃស្ទីលបែបបុរាណ និងសមត្ថភាព នៃយុគ្គសម័យថ្មី នៃ cruiser។ ពួកយើងចង់បង្កើតម៉ូតូ ដែលអាចធានាបាន នូវបទពិសោធន៍ជិះកម្សាន្តដ៏អស្ចារ្យ សម្រាប់អ្នកជិះថ្មីៗ ក៏ដូចជាអ្នកជិះ ដែលមានបទពិសោធន៍ រួចមកហើយ។ អ្វីដែលធ្វើឱ្យ Meteor 350 កាន់តែល្អឥតខ្ចោះនោះ គឺវាមានភាពងាយស្រួល ក្នុងការជិះ មានផាសុកភាពក្នុងការអង្គុយ នៅពេលបើកបរ យ និងពិតជារីករាយ សម្រាប់ការជិះចម្ងាយឆ្ងាយ និងជិះក្នុងល្បឿនលឿន ហើយក៏មានភាពអស្ចារ្យ ពេលជិះនៅក្នុងទីក្រុងផងដែរ។ ការរក្សា លំនឹងរបស់ ម៉ូតូបាននឹងល្អ មិនថាក្នុងពេលបើកបរ និងពេលចាប់ហ្រ្វាំង ខណៈម៉ូតូស្ថិតក្នុងល្បឿនលឿន បង្កើតបានជាបទពិសោធន៍ ដែលអ្នកមិនធ្លាប់ទទួលបាន។ ជាមួយគ្នានេះដែរ Meteor ក៏ភ្ជាប់មកជាមួយ ឧបករណ៍អេឡិចត្រូនិក Royal Enfield Tripper – ជាឧបករណ៍វាស់ស្ទង់ផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ងាយស្រួលប្រើ។

យើងបានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីធ្វើឱ្យឧបករណ៍ វាស់ស្ទង់មួយនេះ មានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹងការដាក់បញ្ចូល វេទិកា Google Maps ក្នុងប្រទេស ឬតំបន់។ ជាមួយភាពច្បាស់លាស់ ឧបករណ៍នេះផ្តល់ឱ្យអ្នកជិះទាំងអស់នូវរាល់ព័ត៌មាន ដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងពេលដំណើរលើដងផ្លូវ។ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបរកណ៍ជំនួយដ៏ល្អបំផុតសម្រាប់ Meteor និងសម្រាប់អ្នក។ សរុបមក Meteor 350 គឺជាម៉ូតូដែលល្អបំផុត និងមានរាងស្អាត ហើយយើងជឿជាក់ថា វានឹងនាំមកនូវយុគសម័យមាសនៃ cruiser។

ឌីហ្សាញ និងអភិវឌ្ឍដោយក្រុមអ្នកឌីហ្សាញ និងវិស្វករ ដែលមានទេពកោសល្យ និងមានមូលដ្ឋាន នៅមជ្ឈមណ្ឌលបច្ចេកទេស ទំនើបបំផុតរបស់ក្រុមហ៊ុន Royal Enfield នៅ Chennai ,Tamil Nadu និង Bruntingthorpe ,UK, Meteor 350 គឺជាម៉ូតូដែលទាក់ទាញ មិនអាចប្រកែកបាន។ គុណភាពនៃការសម្រិតសម្រាំង -មេកានិក, គ្រឿងបំពាក់ និងការសម្អិតសម្អាងចុងក្រោយ ត្រូវបានបង្កើនដល់កម្រិតថ្មីមួយ ដើម្បីផ្តល់ជូននូវម៉ូតូទំនើប លំដាប់ខ្ពស់បំផុត ខណៈពេលដែលនៅតែរក្សា នូវធាតុដ៏សំខាន់របស់ Royal Enfield។

ជាមួយ ម៉ាស៊ីនស៊ីឡាំងតែមួយ air-oil cooled 349cc ម៉ូឌែល Meteor បង្កើតកម្លាំង 20.2 bhp និង 27 Nm នៃកម្លាំងបង្វិលជុំ 4000 rpm ជាលទ្ធផលធ្វើឱ្យសម្លេង មិនលឺខ្លាំង ដែលនេះជាលក្ខណៈគ្រឹះនៃ cruiser។ ត្រូវបានឌីហ្សាញឡើង ជាមួយនឹង balancer shaft ,វេទិកាថ្មីនេះ ផ្តល់នូវបទពិសោធន៍ នៃការបើកបរដោយរលូន និងបទពិសោធន៍ក្នុងការជិះ កាន់តែល្អប្រសើរ ខណៈពេលដែល ការយកចិត្តទុកដាក់ នៅតែរក្សាយ៉ាងល្អ និងជាចាំបាច់បំផុតពី Royal Enfield។

ការឆ្លើយតបយ៉ាងរហ័ស នៃអេឡិត្រូនិកនៅពេលចាក់ប្រេងឥន្ធនៈ ត្រូវបានធ្វើឱ្យប្រសើរ សម្រាប់ការបញ្ឆេះម៉ាស៊ីន ដោយទំនុកចិត្ត និងមិនមើលទៅខំប្រឹងខ្លាំង បើទោះបីជាស្ថិតក្នុងអំឡុងពេល ត្រូវបន្ថែមល្បឿនក៏ដោយ។ សម្រាប់ភាពអាចបត់បែនបាន ម៉ាស៊ីនថ្មីមានប្រអប់លេខ 5-speed ដោយហ្គែរលេខ 5 ជាកម្លាំងរុញច្រាន សម្រាប់ការបើកបរ ក្នុងល្បឿនលឿនបំផុត ដោយមិនចាំបាច់ប្រើកម្លាំងសង្កត់ និងសន្សំសំចៃប្រេងខ្ពស់ ក្នុងការជិះលើផ្លូវហាយវេ ហើយមានបន្ទះអំប្រាយ៉ាចំនួន 7 សម្រាប់ការផ្លាស់ប្តូរហ្គែរ ងាយស្រួលក្នុងដាក់លេខ នៅពេលបើកបរ។

ស៊ុមភ្លោះរាងមូលរង្វង់របស់ Meteor 350 ត្រូវបានឌីហ្សាញឡើង ដើម្បីបង្កើនទំនុកចិត្ត នៅក្នុងស្ថានភាពផ្លូវកាច់កុងច្រើន មានភាពរឹងមាំនៅលើផ្លូវល្បឿនលឿន និងងាយគ្រប់គ្រងនៅតាមដងផ្លូវ ក្នុងទីក្រុងដែលមមាញឹក។ កៅអីដែលមានកម្ពស់ទាប និងចំណុចកណ្តាល នៃទំនាញផែនដីរួមផ្សំជាមួយនឹងកម្លាំង និងភាពរឹងមាំរបស់វា បង្កើតបានជា ម៉ូតូដ៏ប្រសើរបំផុត សម្រាប់អ្នកជិះនៅទីក្រុង ដែលស្វែងរកការផ្សងព្រេង។ ឈ្នាន់សម្រាប់ដាក់ជើង ទាំងប្រណិត និងផ្ដល់ផាសុកភាព ត្រូវបានបង្កើតឡើង ដោយដែក 41mm និង 130mm ហើយបំពង់រម៊ូខ្ចៅភ្លោះ ជាប្រភេទឆក់ចូល ជាមួយបូមដែលមានរ៉ឺស័រ ៦ថ្នាក់នៅគូទក្រោយម៉ូតូ។ ចំពោះបទពិសោធន៍នៃការជិះ cruiser ពិត ឈ្នាន់ដាក់ជើង ត្រូវបានតំឡើង ដោយមានចង្កឹះដាក់លេខ និងដោះលេខ។

ការដាក់បង្ហាញម៉ូឌែល Meteor 350 គឺជារបកគំហើញថ្មីរបស់ Royal Enfield នោះគឺ TBT (Turn-By-Turn) ដែលត្រូវបានគេស្គាល់ថាជា Royal Enfield Tripper ដែលជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើង ភ្ជាប់ជាមួយវេទិកា Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅ ដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូង ហើយសម្រាប់ម៉ូតូដែលផលិត នៅប្រទេស ឥណ្ឌា។ ដោយភ្ជាប់ជាមួយ Royal Enfield App (ដែលនឹងដាក់ឱ្យដំណើរការឆាប់ៗនៅក្នុង ANZ) ទៅនឹងស្មាតហ្វូនរបស់អ្នកជិះ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មាន ដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវការ ការប្រុងប្រយ័ត្ន និងវង្វេងផ្លូវជាដើម។

Royal Enfield Meteor 350 នឹងអាចរកបាន ជាមួយការផលិតមានកំណត់ ៣ប្រភេទ (3 editions ) រួមមាន៖ Fireball, Stellar និង Supernova។ Meteor 350 Fireball មានពីរពណ៌សម្រាប់ជ្រើសរើស គឺ មួយបំពាក់ធុងសាំងពណ៌ក្រហម និងមួយទៀតពណ៌លឿង ហើយខ្នងកង់ត្រូវបានបំពាក់ជាមួយទ្រនាប់ រួមទាំងកាំបន្ទះស៊ីគ្នាមែនទែន បង្ហាញនូវលក្ខណៈពិសេស បែបពណ៌ខ្មៅសុទ្ធ ទាំងកង់ និងម៉ាស៊ីន ដែលរំលេចចេញការ រចនាឆ្នូតៗនៅលើម៉ាស៊ីន។ ដោយឡែកសម្រាប់ Meteor 350 Stellar វិញ បំពាក់ជាមួយធុងសាំង ដែលមានរហូតដល់ទៅ ៣ ពណ៌ដូចជា contemporary red, blue និង matt black ហើយសមាសធាតុផ្សំ នៃតួត្រូវបានភ្ជាប់មកជាមួយ Chrome handlebars និងបំពងស៊ីម៉ាំង ជាមួយនឹងបង្អែកសម្រាប់អ្នកជិះ ពីក្រោយនៅគូទម៉ូតូ។ ចំពោះ កំពូល Supernova ស៊េរីចុងក្រោយ បានសម្រេចក្នុងការផលិតជាពីរពណ៌ ដូចជា dual-tone blue និង brown ដែលស៊ីគ្នាបំផុត ជាមួយនឹងរូបរាងម៉ូតូ។ ពណ៌ទាំងនោះត្រូវបាន រំលេចឡើងច្បាស់ៗជាមួយ កង់ម៉ាស៊ីន កៅអីអង្គុយ និងកញ្ចក់ទប់ខ្យល់។

រាល់ការផលិត ដែលរៀបរាប់ខាងលើនីមួយៗ ត្រូវបានបំពាក់ជាមួយកង់យ៉ាន់ស្ព័រ និងសំបកកង់ដែលគ្មានពោះវៀនជាស្តង់ដារ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជិះ និងភាពកក់ក្ដៅក្នុងចិត្ត ជាពិសេសក្នុងការធ្វើដំណើរឆ្ងាយ។ ដើម្បីផ្ដល់ផាកសុកភាពបន្ថែម និងរូបរាងនៃ cruiser ដើម សំបក 100/90 – 19 ត្រូវបានប្រើនៅកង់ខាងមុខ និង ១៤០/៧០ – ១៧ នៅកង់ខាងក្រោយ។ ហ្វ្រាំង គឺជាដំណោះស្រាយខ្ពស់បំផុត របស់ Royal Enfield រហូតមកដល់បច្ចុប្បន្ន ដោយហ្រ្វាំងមុខមាន 300mm និងឌីសខាងក្រោយ 270mm និងបណ្ដាញ ABS មួយគូ។

ដោយឡែក អំពូលភ្លើងទាំងផ្នែកក្បាល និងគូទក្រោយ នៃម៉ូឌែល Meteor 350 រួមបញ្ចូលគ្នានូវរូបរាងស្អាត និងទាន់សម័យរបស់អំពូល LED ជាមួយនឹងប្រសិទ្ធភាព និងភាពទាក់ទាញ មិនចេះរីងស្ងួតនៃ ក្បាលចង្កៀងមូល halogen។ កន្លែងចុចបិទ និងបើកភ្លើងដ៏ស្រស់ស្អាត ដែលបំពាក់លើដៃម៉ូតូ មានគុណភាពខ្ពស់ ជាមួយនឹងថាមពលបង្វិល និងការចុចកុងតាក់ភ្លើងបំភ្លឺ បែបស្រាលៗដោយមិនប្រើកម្លាំងដៃ។

ម៉ូឌែល Meteor ផ្សេងៗគ្នាទាំងបីនេះ ភ្ជាប់មកជាមួយចង្កោម ឧបករណ៍ថ្មីមួយ ដែលរួមបញ្ចូលគ្នានូវភាពទាក់ទាញ មិនចេះចប់នៃឧបករណ៍វាស់ល្បឿន ជាមួយមុខងារនៃអេក្រង់ LCD សម្រាប់ចំណុចសំខាន់ៗដូចជា ទ្រនិចហ្គែរ, ទ្រនិចប្រេង, ម៉ោង និងលេខគីឡូ។ ចុងក្រោយគេបង្អស់ គឺរន្ធ USB នៅក្រោមដៃចង្កូត សម្រាប់សាកថ្មទូរស័ព្ទបាន។

លោក Vimal Sumbly ប្រធានទីផ្សារពាណិជ្ជកម្ម APAC នៃ Royal Enfield បានមានប្រសាសន៍ថា៖ « Royal Enfield ប្តេជ្ញាបង្កើត និងពង្រីកផ្នែកម៉ូតូធុនមធ្យម នៅទូទាំងពិភពលោក។ យើងបានបង្កើតវត្តមាន យ៉ាងច្រើននៅលើទីផ្សារ ទូទាំងអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ឥឡូវនេះយើងមានបណ្តាញ អ្នកចែកចាយ និងអ្នកចែកចាយដ៏រឹងមាំនៅទូទាំងពិភពលោក។ យើងបានចូលមកប្រទេសកម្ពុជា កាលពីឆ្នាំមុនហើយយើងបានឃើញ សក្តានុពលដ៏ធំធេង សម្រាប់ម៉ូតូរបស់យើងដែល រំលឹកពីអនុស្សាវរីយ៍ នៃម៉ូតូសម័យមុន

តម្លៃសមរម្យ និងផ្ដល់ភាពរីករាយក្នុងការជិះ។ ការរីកចម្រើនរបស់ Royal Enfield ក្នុងតំបន់គឺជាភស្តុតាងមួយ នៃការបង្កើនភាពជិតស្និទ្ធ ឥតឈប់ឈររបស់យើង ជាមួយអ្នកជិះម៉ូតូដែលកំពុងស្វែងរក បទពិសោធន៍ប្លែកៗ។ ប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ជោគជ័យ សកលរបស់រ៉ូយ៉ាល់អេនហ្វីល។ ចំនួននៃអ្នកបានឃើញ អ្នកធ្វើដំណើរដោយម៉ូតូរបស់ Royal Enfield ថ្មីៗកាន់តែច្រើន កំពុងតែធ្វើឱ្យប្រសើរឡើង នូវបទពិសោធន៍ “ជិះកម្សាន្ត” ដែលមានចម្ងាយឆ្ងាយ។ សព្វថ្ងៃនេះយើងមានហាង Royal Enfield ផ្តាច់មុខនៅភ្នំពេញ ហើយគ្រោងនឹងពង្រីក វិសាលភាពរបស់យើង នៅប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនាមជាយីហោ ម៉ូតូជិះកម្សាន្ត យើងមិនត្រឹមតែបង្កើន ចំណែកទីផ្សាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមចំណែក ក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូផងដែរ »។

លោក Vimal បានបន្ថែមថា៖ « ការដាក់សម្ពោធជាផ្លូវការ Meteor 350 នៅថ្ងៃនេះ មិនមែនគ្រាន់តែដើម្បីណែនាំ ម៉ូឌែលថ្មីនោះទេ។ វាតំណាងឱ្យព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីជម្រុញ “សារៈសំខាន់នៃការជិះ” ក្នុងចំណោមអ្នកចូលចិត្តជិះម៉ូតូទាំងថ្មី និងចាស់។ ម៉ូឌែលថ្មីនេះ គឺជាចំណុចភស្តុតាងមួយទៀត នៃភាពជោគជ័យរបស់ Royal Enfield ក្នុងការអំពាវនាវដល់ទីផ្សារ ជិះម៉ូតូកំសាន្តធុនមធ្យម ដែលឈានដល់កម្រិតថ្មី នៃដំណើរការជិះ និងគុណភាព ជាមួយនឹងការណែនាំកូនភ្លោះ 650 Twins កាលពី ២ ឆ្នាំមុន។ ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្ថែមជំពូក ដ៏គួរឱ្យរំភើបមួយផ្សេងទៀត នៅក្នុងប្រវត្តិសាស្រ្តរបស់ Royal Enfield ដែលបានចាប់ផ្តើមកាលពី ១២០ឆ្នាំមុននៅឆ្នាំ ១៩០១ ។ »

Meteor 350 ត្រូវបានផ្គត់ផ្គង់ដោយឈុត នៃគ្រឿងបន្លាស់ម៉ូតូ Genuine Motorcycle ដែលត្រូវបានឌីហ្សាញ និងអភិវឌ្ឍសម្រាប់វា ហើយអាចបន្ថែមគ្រឿងបន្លាស់ នៅពេលដែលបញ្ជាទិញម៉ូតូ។ ការបន្ថែមទាំងនោះរួមមាន៖ គ្រឿងបន្លាស់ ដែលមានមុខងារដូចជា បង្អែកផ្នែកខាងក្រោយ របស់អ្នកដំណើរ, កញ្ចក់ទប់ខ្យល់ ,ជម្រើសនៃឃ្លុបដាក់ឥវ៉ាន់, ម៉ាស៊ីនដែលខ្លាំង និងសន្ទះការពារ ក៏ដូចជាស្ទីលតុបតែងបែបបុរាណ ដូចជា តុបតែងដោយការស្រោបដែកអ៊ីណុក និងស្រោបដោយថ្នាំខ្មៅ នៅលើបំពង់ស៊ីម៉ាំង រួមទាំងការបំពាក់កែបប្រភេទ សាច់ពូកដ៏ស្រស់ស្អាតទៀតផង ដោយការគ្រឿងបន្លាស់ទាំងអស់នេះ សុទ្ធតែមានការធានារយៈពេល ៣ ឆ្នាំ។ សម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ ការជ្រើសរើសឧបករណ៍ ក្នុងការជិះម៉ូតូ រួមមានមួកសុវត្ថិភាពពណ៌បន្ថែម ក្រៅពីជម្រើសដែលមានជូន, អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួន ក៏ត្រូវបានបង្កើតឡើងជុំវិញស្ទីលរបស់ Meteor និង cruiser។

Royal Enfield Meteor 350 កំណត់ស្តង់ដាថ្មីមួយ នៅក្នុងម៉ូតូបែប cruiser ។ វាត្រូវបានសាងសង់ឡើងពីមូលដ្ឋាន សម្រាប់អ្នកដែលត្រូវការម៉ូតូពិសេស ជិះក្នុងទីក្រុង ប៉ុន្តែក៏អាចសម្រាប់ការឡើងភ្នំ ដែលប្រើពេលយូរ និងចង្ងាយឆ្ងាយ ដែលអាចឱ្យពួកគេ ធ្វើដំណើរទៅមុខបាន ហើយអាចរួចផុត ពីសម្ពាធនៃជីវិតប្រចាំថ្ងៃ។ Meteor 350 នឹងមានសម្រាប់ការជិះសាកល្បង ដែលចាប់ផ្តើមពីថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ នឹងចាប់ផ្ដើមទទួលការ កក់ផងដែរនៅគ្រប់ហាងទាំងអស់ ក្នុងប្រទេស ដោយ Meteor 350 ដាក់លក់ក្នុងតម្លៃចាប់ពី ៤,២៨៤ ដុល្លារ សម្រាប់ Fireball ៤,៤៧៨ ដុល្លារសម្រាប់ Stellar និង ៤,៥៤៣ ដុល្លារសម្រាប់ Supernova editions៕

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេ ហើយនៅតែបន្តការផលិត គឺ Royal Enfield បានបង្កើតម៉ូតូច្នៃ យ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិត ត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើន ក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញ នូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយ ដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។

ការដាក់បង្ហាញជួរដ៏ប្រណីតរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 cruiser ស៊េរីថ្មីទាំងអស់, Interceptor 650 និង កូនភ្លោះ Continental GT 650 , ម៉ូតូផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្ត ម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីព្រឹត្តិការណ៍ គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំ របស់មនុស្សរាប់ពាន់នាក់ ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុន ចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌល បច្ចេកទេសលំដាប់ពិភពលោក ចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូង នៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់ នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេ នៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា សូមទំនាក់ទំនងមកលេខទូរសព្វ៖ 095 666 373/095 666 372/017 866 671

To Top