ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ថ្លែងអំណរគុណ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនអាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) ផ្តល់ជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ The Great Duke និង មន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១។

សណ្តានចិត្តដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ្រ ចន្ទមុន្នី ដែលបានឧបត្ថម្ភ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងតាមមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គឺបានធ្វើជាប់ជាប្រចាំរាល់ថ្ងៃ រហូតមក តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។

អាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ្រ ចន្ទមុន្នី និង សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមទទួលបាននូវ សុភមង្គល វិបុលសុខ ជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា ព្រមជាមួយពុទ្ធពរទាំង៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top