ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឱ្យមន្រ្តីមួយចំនួន កែប្រែទម្លាប់ក្នុងការបម្រើ ពលរដ្ឋ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា មន្ត្រីមួយចំនួន តូចអនុវត្ត មិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងយ៉ាងដូច្នេះថា «សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ ! មន្ត្រីទាំងអស់ត្រូវតែ បម្រេីប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វេីសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍ តែប៉ុណ្ណោះ។

ក្រោយការអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រេីនបានអនុវត្តការងារ បម្រេីប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសគឺការប្រេីប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវា ជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា នៅតែមានមន្ត្រីមួយចំនួន តូចអនុវត្ត មិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋ ។

បេីមានករណីយឺតយាវ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ សូមទំនាក់ទំនង លេខទូរសព្ទ : 069 516 999៕

To Top