បរទេស៖ ក្រសួងការបរទេសថៃ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃមានក្តីព្រួយបារម្ភចំពោះអំពើហិង្សា នៅក្នុងផ្នែកជាច្រើននៃប្រទេសមីយ៉ានម៉ា និងចង់ឃើញមានការអនុវត្តវិធានការ ដែលបានព្រមព្រៀងគ្នាដោយ មេដឹកនាំអាស៊ីអាគ្នេយ៍ ជាមួយរបបយោធា ដើម្បីជួយបញ្ចប់ភាពចលាចល ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែធ្វើការតាមដាន ដំណើរវិវត្តន៍នៅក្នុងប្រទេសមីយ៉ានម៉ា យ៉ាងយកចិត្តទុកដាក់ ជាមួយក្តីព្រួយបារម្ភជាខ្លាំង ជាពិសេសហេតុការណ៍ហិង្សា នៅក្នុងផ្នែកជាច្រើននៃប្រទេស”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានលើកឡើងជាថ្មី នូវសំណើឲ្យបញ្ចប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំខ្លួនទាំងអស់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាម កិច្ចព្រមព្រៀងគ្នាទាំង ៥ចំណុច។
គួរបញ្ជាក់ថា របបយោធាមីយ៉ានម៉ា បានបង្ហាញឲ្យឃើញសញ្ញាតិចតួច នៃការអនុវត្តតាមភាពឯកភាពគ្នា ៥ចំណុច ដែលព្រមព្រៀងគ្នាក្នុង ចំណោមសមាគមអាស៊ាន កាលពីខែមេសា ដែលបានស្នើឲ្យបញ្ចប់អំពើហិង្សា ឲ្យមានកិច្ចពិភាក្សានយោបាយ និងតែងតាំងប្រេសិតពិសេសក្នុងតំបន់ ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
