កាលពីព្រឹកមិញថ្ងៃទី ៨ មិថុនា ខ្ញុំបានជួបតំណាង៤នាក់របស់អតិថិជន ៥៦៣ នាក់ ដែលកំពុងមានបញ្ហាជាមួយក្រុមហ៊ុន Goldfx Investment Co., Ltd ដែលកន្លងទៅពួកគាត់បានប្រាប់ថាបានបាត់បង់ប្រាក់ជាច្រើនលានដុល្លារ តាមរយះការដាក់ទុនជាមួយក្រុមហ៊ុន។
តំណាងពលរដ្ឋទាំង៥៦៣នាក់ ក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយខ្ញុំក៏បានខិតខំជួយសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន GFX និងជាមួយតំណាងពលរដ្ឋបាន៤លើករួវមកហើយផងដែរ។
ដោយសារស្ថានភាពកូវីដ-១៩ ខ្ញុំបានសំណូមពរអោយភាគីពលរដ្ឋអត់ធ្មត់ហើយបន្តដោះស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ខាងតំណាងក្រុមហ៊ុនក៏បានស្នើមកខ្ញុំអោយជួយសម្របសម្រួលជាមួយពលរដ្ឋអោយបន្តារអត់ធ្មត់ ខាងក្រុមហ៊ុននឹងដោះស្រាយជូនពួកគាត់។
កាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅនេះខាងភាគីក្រុមហ៊ុនក៏បានស្នើមកខ្ញុំអោយបន្តជួយសម្រួលជាមួយតំណាងពលរដ្ឋទាំង ៥៦៣នាក់ “ សុំអោយបងប្អូនសម្រួលអារម្មណ៍អោយបានស្ងប់ស្ងាត់សិន ក្នុងដំណាក់កាលក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងដោះស្រាយអោយបានសមស្របបំផុតជូនពួកគាត់ “។
ខ្ញុំសង្ឃឹមនិងមានជំនឿលើការទទួលខុសត្រូវរបស់ ក្រុមហ៊ុន GFX ដែលកំពុងខិតខំដោះស្រាយជូនបងប្អូនទាំង៥៦៣នាក់ បានក្នុងពេលឆាប់ៗនេះមិនខាន។ ជាមួយគ្នានេះដែរ ខ្ញុំក៏កំពុងរៀបចំរបាយការណ៍ចុងក្រោយមួយដើម្បីផ្តល់ជូនក្រុមហ៊ុន GFX។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
(ហ្វេសប៊ុកផេក duong Dara)