ព័ត៌មានជាតិ

ប្រេស៊ីល មានអ្នកស្លាប់បន្ថែមទៀតជាង ២,២ពាន់នាក់ ដោយសារជំងឺកូវីដ-១៩

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ចំនួន២.២១៦នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន៨៥.១៤៩នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងដល់៤៨.២៣៥នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ដែលរាប់សរុបគឺ ១៧.២៩៦.១១៨នាក់ ។

ភាគច្រើនដែលគេបានមើលឃើញ នៅក្នុងប្រទេស មានអ្នកជំងឺលើសពី៨០ភាគរយដែល សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងចូលបន្ទប់សង្គ្រោះបន្ទាន់ ។

គិតជាមធ្យម បច្ចុប្បន្ននេះ ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ប្រចាំថ្ងៃចំនួន១.៩១៣នាក់ ។ របាយការណ៍ប្រចាំថ្ងៃចេញដោយក្រុមប្រឹក្សាអគារធិការសុខាភិបាល បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top