ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៥៦៥នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៥៦៥នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត ធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៤៧.៤២២នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពីថ្ងៃមុននេះចំនួន៥៥៦នាក់ ដោយនៅរក្សាចំនួនក្រោម៦០០នាក់ ក្នុងរយៈពេល០២ថ្ងៃនេះ ។ ចំនួនអ្នកឆ្លងជំងឺគិតជាមធ្យមប្រចាំថ្ងៃសម្រាប់សប្តាហ៍មុន គឺមាន៥៤៧នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងនៅក្នុងតួលេខត្រីគុណចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំមុន ដោយសារតែមានការនៅផ្តុំគ្នាជាក្រុមតូចៗនៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត Gyeonggi រួមទាំងករណីអ្នកនាំចូលពីខាងក្រៅផងដែរ ។

ក្នុងចំណោមករណីថ្មីទាំងនេះ ២០៥នាក់គឺជាអ្នកស្រុកមកពីក្រុងសេអ៊ូល និង១៧០នាក់ ជាពលរដ្ឋមកពីខេត្ត Gyeonggi ។

ចំនួន៤០នាក់ គឺជាអ្នកនាំចូលពីបរទេស ដែលបូករួមទៅ តួលេខឈានដល់៩.២៩២នាក់ ។

ស្លាប់ម្នាក់ទៀតបន្ថែមទៀតត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបមាន១.៩៨២នាក់ ។ សរុបអត្រាស្លាប់មាន១,៣៤ភាគរយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top