ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភ​ ស្បៀងអាហារ ចែកជូនប្រជាការពារ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ដែលបានអោយតំណាង នាំយកអំណោយ ជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារ សង្កាត់លេខ៤ ចំនួន៤៥នាក់ ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។

ស្បៀងអាហារ​ ដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី​ ហេង គីមជី ផ្តល់ជូនប្រជាការពារ សង្កាត់លេខ៤ ក្នុងនោះម្នាក់ៗទទួលបាន៖
១. អង្គរ ចំនួន២៥គីឡូ
២. មី ចំនួន០១កេស
៣.ត្រីខ ចំនួន១០កំប៉ុង
៤.សាច់ក្រក ចំនួន០១គីឡូ
៥.ត្រីងៀត ចំនួន០១គីឡូ
៦.ប្រេងឆា ចំនួន០១ដប

ជាមួយគ្នានេះដែរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ក៏បានឧបត្ថម្ភអាកុល ចំនួន០២កាន សំរាប់ប្រើប្រាស់​ ក្នុងសាលាសង្កាត់លេខ៤ ផងដែរ។
ក្នុងនាមចៅសង្កាត់លេខ៤ លោក សេង នីម តំណាងឱ្យអជ្ញាធរសង្កាត់ និងប្រជាការពារ ក្នុងសង្កាត់ទាំងអស់ សូមគោរពជូនពរ ដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរ​​ ទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top