ព័ត៌មានអន្តរជាតិ

ប៉ូលិសអាហ្វហ្គានីស្ថាន ឃាត់ខ្លួនបុរស ៦ នាក់ ជាប់ពាក់ព័ន្ធការសម្លាប់ វេជ្ជបណ្ឌិតជនជាតិជប៉ុន

KABUL៖ ប៉ូលិសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេបានឃាត់ខ្លួនបុរស សរុបចំនួន៦នាក់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់ កាលពីសប្តាហ៍មុន មកលើលោកវេជ្ជបណ្ឌិតជនជាតិជប៉ុនម្នាក់ ដែលជាបុគ្គលិកជំនួយដ៏ល្បី នៅក្នុងប្រទេសអាស៊ីកណ្តាលមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

យោងតាមអាជ្ញាធរ និងសមាជិកក្រុមអាហ្វហ្គានីស្ថាន លោក Tetsu Nakamura តំណាងក្រុមជំនួយជប៉ុន Peshawar-kai និងបុគ្គលិករបស់លោក បានធ្វើដំណើរតាមរថយន្តចំនួន ២គ្រឿង នៅពេលលោកត្រូវបានគេបាញ់សម្លាប់ នៅក្នុងការវាយឆ្មក់មួយ កាលពីថ្ងៃពុធនៅខេត្ត Nangarhar ភាគខាងកើត។

ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បាននិយាយថា អ្នកវាយប្រហារ ៧ ទៅ ៨ នាក់ ក្នុងនោះមាន ៣ នាក់ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងផ្សេងទៀតបានចូលរួម ក្នុងការសម្លាប់លោក Nakamura អាយុ៧៣ឆ្នាំ ត្រូវបានបាញ់ជិតគ្រាប់ចំនួន ៥ គ្រាប់ជាប្រភេទពិសេស ដែលគេមិនបានឃើញនៅអាហ្គានីស្ថាន។

យោងតាមក្រសួង និង Peshawar-kai ជាអង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅទីក្រុង Fukuoka ភាគនិរតីនៃប្រទេសជប៉ុន បានឲ្យដឹងថា លោក Nakamura ស្ថិតក្នុងរថយន្តទី១ ក្នុងចំណោមរថយន្តចំនួន២ គ្រឿងដែលមានអ្នកបើកបរម្នាក់ និងអង្គរក្សម្នាក់ នៅពេលដែលអ្នកវាយប្រហារ នៅក្នុងរថយន្តផ្សេងទៀត បានបើកចូលទៅក្នុងរថយន្តរបស់លោក។
រថយន្តរបស់លោក ត្រូវបានអមដោយរថយន្តសន្តិសុខ ដឹកមនុស្ស៤នាក់ រួមទាំងបុគ្គលិកក្នុងស្រុក នៃអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងបាននិយាយថា ក្រុមអ្នកវាយប្រហារផ្សេងទៀត បានចូលរួមបាញ់ប្រហារ ពីរថយន្តមួយគ្រឿងទៀត ដែលមកពីក្រោយរថយន្តសន្តិសុខ។

អ្នកទទួលពានរង្វាន់ហ្វីលីពីន Ramon Magsaysay Award ឆ្នាំ ២០០៣ មានឈ្មោះថា រង្វាន់ណូបែលអាស៊ីលោក Nakamura ត្រូវបានគេស្គាល់ថា បានលះបង់ជីវិត ដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថាន ជាពិសេសសម្រាប់ការងាររបស់គាត់ ក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកែលម្អកសិកម្ម នៅភាគខាងកើតអាហ្វហ្គានីស្ថាន៕ ដោយ៖លី ភីលីព

To Top