ភ្នំពេញ:លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថាការប្រមាថ របស់សមរង្ស៊ី លើអង្គព្រះមហាក្សត្រគឺជាការប្រមាថ”ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយបានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រ
យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ។
ប្រតិកម្មរបស់លោក ពេជ្រស្រស់បានធ្វើឡើងបន្ទាប់ពី សមរង្ស៊ី នៅថ្ងៃនេះបានសរសេរសំណេរប្រមាថព្រះមហាក្សត្រតាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃ២២មិថុនានេះ លោកពេជ្រស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរបញ្ជាក់ថា«លោក Sam Rainsy បាននឹងកំពុងដើរជាន់ដានឪពុករបស់លោក (សម សារី) ហើយក៏កំពុងធ្វើឲ្យខ្លួនលោកធ្លាក់ក្នុងជ្រោះអវិជ្ជាដែលពិបាកព្យាបាល ដោយលោក Sam Rainsy ក៏បានដឹងហើយថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាជំពូកទី2 មាត្រា៧ បានចែង ច្បាស់ណាស់ថា អង្គ ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ ប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះអង្គមិនអាច
នរណារំលោភបំពានបានឡើយ ដូច្នេះការប្រមាថ របស់លោក Sam Rainsy លើអង្គព្រះមហាក្សត្រ គឺជាការប្រមាថ”ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយ បានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ»។
លោកពេជ្រស្រស់បន្តថា«ម្យ៉ាងវិញទៀតលោក Sam Rainsy មិនអាចជួយកែឈ្មោះឪពុកលោកឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ ផ្ទុយទៅវិញលោក Sam Rainsy កំពុងតែបង្កើតពូជ ក្បត់ជាតិ ក្នុងវង្សត្រកូលរបស់លោកឲ្យ
ជាប់នៅក្នុងប្រវត្តិសាស្រ្តខ្មែរនៅគ្រប់ជំនាន់តែម្តង»៕