Covid-19

Top Story of the day: ប្រទេសថៃ សំរុកចាក់ វ៉ាក់សាំង ប្រឆាំង វីរុស ដល់អ្នកទោស

បាងកក៖ អ្នកទោសជនជាតិថៃ ដើរដោយជើងទទេ បានរុំដៃអាវរបស់ពួកគេ រួចជាស្រេច ដើម្បីទទួលបានការចាក់សាក់វ៉ាក់សាំង ដែលដៃរបស់អ្នកទោសទាំងនោះ ភាគច្រើន ពោរពេញដោយសាក់ កាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះ ព្យាយាមដោះស្រាយ ការរីករាលដាល នៃការឆ្លងមេរោគ ដ៏ច្រើននៅក្នុងគុក ដ៏ចង្អៀត។

អាជ្ញាធរ បានព្យាយាមទប់ស្កាត់ ការកើនឡើងនៃវីរុស ក្នុងប្រព័ន្ធព្រហ្មទណ្ឌ ដែលអ្នកទោសខ្លះ មានកន្លែងគេងតិច ជាងកន្លែងគេងនៅក្នុង មឈូស។

មានករណីវិជ្ជមានជាង ៣៥.០០០ ករណី នៅខាងក្នុងពន្ធនាគារ ហើយអ្នកទោស ត្រូវបានលើកទឹកចិត្ត អោយពាក់ម៉ាស សូម្បីតែពេលពួកគេ គេងពេលយប់ក៏ដោយ។

រដ្ឋាភិបាលបានចាប់ផ្តើមផ្តល់ថ្នាំវ៉ាក់សាំង ស៊ីណាហ្វាម ចំនួន ៣០០.០០០ ដំបូង នៅទូទាំង ពន្ធនាគាររបស់ព្រះរាជាណាចក្រនេះ។

អ្នកទោសនៅពន្ធនាគារកណ្តាលឈុនបុរី ចម្ងាយពីរម៉ោងភាគនិរតី នៃទីក្រុងបាងកក បានតម្រង់ជួរគ្នា នៅព្រឹកថ្ងៃសុក្រ ដើម្បីទទួលបាន ការចាក់របស់ពួកគេ។

នាយកពន្ធនាគារ លោកច័ន្ទ វ៉ាររ៉ាឌីត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា“ ភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺជាកត្តាដែលធ្វើឱ្យមានការលំបាក ក្នុងការការពារជំងឺប្រភេទនេះ” ។

គាត់បាននិយាយថា អ្នកទោសជិត ៦.៣០០ នាក់ នៅពន្ធនាគាររបស់គាត់ នៅតែមិនទាន់ឆ្លងវីរុសនេះ នៅឡើយ ប៉ុន្តែបុគ្គលិក កំពុងយាម។

រាល់អ្នកទោសទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្តិ៍ មុនពេលទទួលថ្នាំបង្ការ និងអាទិភាពរបស់ពួកគេ ត្រូវបានផ្តល់ទៅឱ្ យអ្នកទោសវ័យចំណាស់ និងអ្នកដែលមានបញ្ហាសុខភាព ដែលធ្វើឱ្យពួកគេងាយ នឹងឆ្លងវីរុសធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយៈ សយ សុភា

To Top