ព័ត៌មានអន្តរជាតិ

រកឃើញសាកសព ១៨នាក់ បន្ទាប់ពីក្រុមជនសង្ស័យ​ ជួញដូរគ្រឿងញៀន បាញ់ប្រហារគ្នា នៅភាគខាងជើងប្រទេស ម៉ិកស៊ិក

បរទេស៖ សាកសព ដែលស្នាមគ្រាប់កាំភ្លើង ចំនួន ១៨ នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីអ្វីដែលហាក់ដូចជា ការបាញ់ប្រហារគ្នា រវាងសមាជិក នៃក្រុមជួញដូរគ្រឿងញៀន ដែលជាគូប្រជែងនឹងគ្នា នៅភាគខាងជើងប្រទេស ម៉ិកស៊ិក។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យនាយកដ្ឋានសន្តិសុខ រដ្ឋលោកស្រី Rocío Aguilar បាននិយាយកាលពីថ្ងៃសុក្រថា សាកសពត្រូវបានរកឃើញ នៅតំបន់ដាច់ស្រយាលមួយ នៅជនបទភាគខាងជើងរដ្ឋ Zacatecas ។

លោកស្រីបាននិយាយថា មានភស្ដុតាងដែលថា ការស្លាប់នៅក្នុងទីក្រុង Valparaiso បណ្តាលមកពីការប្រឈមមុខគ្នា រវាងខ្មាន់កាំភ្លើង មកពីក្រុមគូប្រជែង Sinaloa និង Jalisco ៕ ប្រែសម្រួលៈ ណៃ តុលា

To Top