ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងកាន់តែជិត ស្និទ្ធរវាងរុស្ស៊ី-ចិន នឹងបង្កការ គំរាមកំហែងដល់លោកខាងលិច

ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយបានសម្រេចចិត្តជាផ្លូវការ ដើម្បីពង្រីកសន្ធិសញ្ញាមិត្តភាពប្រទេសជិតខាងចិន និងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការប្រកាសនេះបានធ្វើឡើង ក្នុងពេលជួបពិភាក្សារវាងប្រមុខរដ្ឋទាំងពីរតាមរយៈតំណភ្ជាប់វីដេអូ។ ដោយអបអរសាទរខួបលើកទី ២០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញានេះលោក ស៊ី ជីនពីង បានឲ្យដឹងនៅទីក្រុងប៉េកាំងថា សន្ធិសញ្ញានេះបានបង្កើតឡើងនូវគំនិតនៃភាពស្ថិតស្ថេរមិត្តភាព ដែលអនុលោមតាមផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរក៏ដូចជាប្រធានបទនៃសន្តិភាព និងការអភិវឌ្ឍ។

លោកបានលើកឡើងថា សន្ធិសញ្ញានេះ គឺជាឧទាហរណ៍ដ៏រស់រវើកមួយនៃការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ។

លោកពូទីន បានលើកឡើងថា សន្ធិសញ្ញានេះបង្ហាញពីឆន្ទៈនៃភាពស្ថិតស្ថេរមិត្តភាពរវាងប្រជាជនទាំងពីរ។ គោលការណ៍ និងស្មារតីដែលពាក់ព័ន្ធត្រូវបានបង្កើតឡើងដោយសន្ធិសញ្ញានេះបានដើរតួនាទីយ៉ាងសំខាន់ និងមានតែមួយក្នុងការអភិវឌ្ឍរយៈពេលវែង និងរឹងមាំនៃទំនាក់ទំនងរុស្ស៊ី – ចិន។

លោកបានបន្ថែមថា“ ប្រទេសរុស្ស៊ីពេញចិត្តនឹងកម្រិតខ្ពស់នៃទំនាក់ទំនងចិន – រុស្ស៊ី ដែលមិនធ្លាប់មានពីមុនមក ក៏ដូចជាការអភិវឌ្ឍដ៏ទូលំទូលាយ និងថេរនៃកិច្ចសហប្រតិបត្តិការទ្វេភាគី” ។

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានលើកឡើងទៀតថា ការពង្រីកសន្ធិសញ្ញានេះនឹងចាក់គ្រឹះរឹងមាំថែមទៀត សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរយៈពេលវែង៕


ដោយ ឈូក បូរ៉ា

To Top