ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៦ កក្កដានេះ បានចេញ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ផ្នែកខ្លះនៃ ភូមិសាស្ត្រភូមិ ស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដោយត្រូវកំណត់ជា “តំបន់លឿងទុំ” រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវិដ-១៩ ។
រដ្ឋបាលខេត្តបញ្ជាក់ថា បុគ្គល ឬនិទិបុគ្គលទាំងឡាយណា ដែលបំពានវិធានការ ហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងវិធានការហាមឃាត់ ការជួបជុំ ឬករប្រមូលផ្ដុំមនុស្សក្នុង តំបន់លឿងទុំ នៃភូមិសាស្ត្រ បិទខ្ទប់ នឹងត្រូវអនុវត្តវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំង ការឃាត់ទុកជាបណ្ដោះអាសន្ន នូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោកតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន ៕