ព័ត៌មានអន្តរជាតិ

News Update៖ ចំនួនអ្នកស្លាប់ ដោយសារដួលរលំអគារ នៅរដ្ឋផ្លរីដា កើនដល់៣៦នាក់ ខណៈអ្នកបាត់ខ្លួន មានចំនួន១០៩នាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថា លោក Daniella Levine Cava អភិបាលក្រុង Miami-Dade បានលើកឡើង នៅឯសន្និសីទសារព័ត៌មាន មួយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារដួលរលំ អគារ១២ជាន់ នៅរដ្ឋផ្លរីដា ស្ថិតនៅភាគអាគ្នេយ៏នៃសហរដ្ឋអាមេរិក បានបញ្ជាក់ថា បានកើនឡើងដល់៣៦ឆ្នាំ ។

លោកអភិបាលបានបញ្ជាក់ថា មាន១០៩នាក់ “ត្រូវបានគេរាយការណ៍មកថា ជាពលរដ្ឋដែលមិនរាប់បញ្ចូល” ។

ប្រធានពន្លត់អគ្គីភ័យប្រចាំក្រុង Miami-Dade លោក Alan Cominsky បានលើកឡើងថា ពួកគេបរាជ័យក្នុងការស្វែងរកសញ្ញាវិជ្ជមាន ដោយផ្អែកលើទីលំហរ ឬទីកន្លែងដែលនៅរស់រានមានជីវិត ខណៈដែលក្រុមបុគ្គលិកជួយសង្គ្រោះបន្តធ្វើការរុករកនៅក្រោមគំនរបាក់បែក ។

លោក Cominsky បានថ្លែងថា “ជាអកុសល យើងមិនទាន់បានឃើញសញ្ញាវិជ្ជមានណាមួយនៅឡើយទេ” ។

គួររំលឹកថា អគារនៅរដ្ឋខាងលើ បានដួលរលំកាលពីថ្ងៃទី២៤ ខែមិថុនា ដែលជាអគារស្គឺមស្គៃ Champlain Towers នៅឯក្រុងឆ្នេរសមុទ្រ ដែលទីតាំងនោះស្ថិត នៅចម្ងាយ៩,៦គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើង ឆ្នេរខ្សាច់ Miami ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top