ព័ត៌មានអន្តរជាតិ

អង់គ្លេស ធ្លាក់ចុះក្ន្ងរលកឆ្លងថ្មី ដោយករណីឆ្លងប្រចាំថ្ងៃ មាន រហូតដល់ជាង ៣២០០០ករណី

ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយ បានឱ្យដឹងថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣២,៥៥១ករណី ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណី ឆ្លងវីរុសនេះ កើនឡើងដល់ ៥,០២២,៨៩៣ ករណី។

ប្រទេសនេះក៏បានកត់ត្រា ការស្លាប់ទាក់ទង នឹង ជំងឺឆ្លងចំនួន ៣៥នាក់ផ្សេងទៀត ដោយចំនួនសរុប នៃការស្លាប់ទាក់ទងនឹង ជំងឺឆ្លងនៅក្នុងប្រទេស អង់គ្លេស ឥឡូវនេះមានចំនួន ១២៨,៣៣៦ នាក់ ។ តួលេខទាំងនេះរាប់បញ្ចូល តែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន លើកដំបូងរបស់ពួកគេ ។

តួលេខផ្លូវការបានបង្ហាញថា ប្រជាជនជាង ៤៥,៦ លាននាក់ នៅក្នុងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយមនុស្សជាង ៣៤,១ លាននាក់បានទទួល វ៉ាក់សាំងចំនួន ២ ដូស។

រដ្ឋមន្រ្តីដឹកជញ្ជូនអង់គ្លេស Grant Shapps បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា បានចាក់វ៉ាក់សាំង យ៉ាងពេញលេញ ដល់ប្រជាជនអង់គ្លេស ដែលមកដល់អង់គ្លេស ពីទិសដៅបញ្ជីឈ្មោះធ្វើដំណើរ ដែលត្រូវបានហាមឃាត់ នឹងមិនត្រូវទុកចោល ចាប់ពីថ្ងៃទី១៩ ខែកក្កដាតទៅ ។

លោក Shapps បានឲ្យដឹងនៅក្នុងសភា ជាន់ទាបនៃសភាអង់គ្លេសថា ប្រជាជនអង់គ្លេស ដែលបានទទួលវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយអ្នកដែលមាន អាយុក្រោម ១៨ ឆ្នាំ នឹងមិនចាំបាច់ត្រូវធ្វើច័តាឡីស័កទៀតទេ នៅពេលពួកគេត្រឡប់ ទៅអង់គ្លេស ពីកន្លែងដែលនៅក្នុង បញ្ជីហាមឃាត់ ៕ដោយ ឈូក បូរ៉ា

To Top