ព័ត៌មានអន្តរជាតិ

នាវាពិឃាត អង់គ្លេស នឹងបំពាក់មីស៊ីល បន្ថែម

បរទេស ៖ ក្រសួងការពារជាតិ នៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាសនៅក្នុង សប្ដាហ៍នេះថា កុងត្រាជាមួយក្រុមហ៊ុន ការពារជាតិ MBDA UK នឹងធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពមីស៊ីល របស់នាវាពិឃាតរបស់ទ័ពជើង ទឹកអង់គ្លេស ។

សេចក្តីថ្លែងការណ៍មួយ ដែលចេញនៅថ្ងៃអង្គារ បាននិយាយថា កម្មវិធីមីស៊ីល Common Anti-Air Modular Missile ដែលគេស្គាល់ថា CAMM នឹងត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធអាវុធ នៃនាវាពិឃាត Type 45 ចំនួន៦គ្រឿង របស់អង់គ្លេស ។

ក្រៅពីនេះ មីស៊ីលវាយ ប្រហាររយៈចម្ងាយឆ្ងាយ Aster 30 នឹង ត្រូវទិញពីក្រុមហ៊ុនការពារជាតិ ដើម្បីបំពាក់ឲ្យដល់នាវានីមួយៗ ក្នុងចំណោមនាវាពិឃាតទ័ព ជើងទឹកអង់គ្លេស Type 45 ទាំង៦គ្រឿងនោះ នូវមីស៊ីល ចំនួន៧២គ្រាប់។

គួរបញ្ជាក់ថា កុងត្រាជាមួយក្រុមហ៊ុន ការពារជាតិ MBDA UK នឹងប្រព្រឹត្តទៅរយៈពេល១១ឆ្នាំ ចំណែកកុងត្រាក្រុមហ៊ុន ការពារជាតិ Eurosam មានរយៈពេល១០ឆ្នាំ ជាមួយនឹង ការធ្វើឲ្យកាន់តែទំនើបក្នុងកម្លាំង វាយប្រហារ ដោយមានទំហំទឹកប្រាក់ចំណាយ ៦៨៩លានដុល្លារ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top