ព័ត៌មានជាតិ

បើកការប្រកួត ប្រជែងគំរូ អាជីវកម្ម៤ថ្ងៃ សម្រាប់សហគ្រិន វ័យក្មេង

ភ្នំពេញ ៖ Ecotnon បើកការប្រកួតប្រជែង គំរូអាជីវកម្ម៤ថ្ងៃ សម្រាប់សហគ្រិន វ័យក្មេង ដោយទទួលជ័យលាភី នឹងបានទទួលរង្វាន់ ។
Ecotnon ជាការប្រកួតប្រជែង សាជីវកម្មប្រភេទ Hackathon ដើម្បីជំរុញដល់ក្រុមហ៊ុន ចាប់ផ្ដើមថ្មី (Start Up) ក្នុងដំណាក់កាលដំបូង ជាមួយនឹងដំណោះស្រាយការ ប្រើប្រាស់ និងការផលិត ប្រកបដោយចីរភាព (SCP) Ecotnon ជាកម្មវិធីបំប៉នការអនុវត្ដ ដោយផ្ទាល់រយៈពេល ៣៦ម៉ោង សម្រាប់សហគ្រិនវ័យក្មេង ដើម្បីអភិវឌ្ឍនូវគំរូអាជីវកម្ម មានលក្ខណៈនវានុវត្ដន៍ ប្រកបដោយចីរភាព ។

កម្មវិធីនេះរួមមានឧទ្ទេស បទនិងសិក្ខាសាលា ការគ្រប់គ្រងតាមដាន ពីអ្នកជំនាញ សកម្មភាពក្រុម និងការជ្រោមជ្រែងកែតម្រូវជាចុងក្រោយ។ ក្នុងចំណោមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ទាំង ១៧ Ecottion ផ្តោតទៅលើគោលដៅទី១២ គឺការប្រើប្រាស់ និងការផលិតប្រកបដោយជីវភាព (SCP)។ ទស្សនាទាន SCP ផ្សាភ្ជាប់ដំណើរការសេដ្ឋកិច្ច ទៅនឹងធនធាបបរិស្ថាន និងធម្មជាតិ និងផ្តល់ជាឧបករណ៍នយោបាយ ដើម្បីលើកទឹកចិត្ត ដល់ការផលិតស្អាតជាងមុន និងការប្រើប្រាស់ប្រកប ដោយការទទួលខុសត្រូវ ។

អ្នកដែលគួរចូលរួមការ ប្រកួតប្រជែង Ecothon រួមមានក្រុមការងារអាជីវកម្ម និងអាជីវកម្មចាប់ផ្តើមថ្មីមានគ្នាលើស ពី៣នាក់មានដំណោះស្រាយ ការប្រើប្រាស់ និងការផលិតប្រកប ដោយជីវភាព (SCP) មានលក្ខណៈនវានុវត្តន៍ ឬចង់អភិវឌ្ឍ យុទ្ធសាស្រ្ត SCP ដែលអាចសម្រេច បានសម្រាប់អាជីវកម្ម របស់ពួកគេ និងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចង់ដំណើរការ អាជីវកម្មនៅកម្ពុជា នាពេលអនាគត ។

សូមបញ្ជាក់ថា Ecothon គឺ មកពីពាក្យ Eco + Hackathon ។ Ecothon គឺជាការប្រកួតប្រជែងគំរូ អាជីវកម្មរយៈពេល ៤ ថ្ងៃសម្រាប់ សហគ្រិន វ័យក្មេង ដើម្បីអភិវឌ្ឍនូវគំរូអាជីវកម្ម ដែលមានលក្ខណៈ នវានុវត្តន៍ប កបដោយចីរភាព (SBM) ។
ការប្រកួតនេះ មានរយៈពេល៣៦ម៉ោង ដែលអ្នកអាចពិភាក្សា និងអភិវឌ្ឍគំនិត របស់អ្នកជាមួយនឹងអ្នកជំនាញ និងគូដឹកនាំបាន។ SCP មកពីពាក្យថា ការប្រើប្រាស់ & ការផលិតប្រកបដោយចីរភាព ។ ទស្សនាទាន SCP បានផ្សាភ្ជាប់ដំណើរការសេដ្ឋកិច្ច ទៅនឹងបរិស្ថាន និងធនធានធម្មជាតិ និងផ្តល់ឧបករណ៍ នយោបាយដើម្បីលើក ទឹកចិត្តដល់ ការផលិតស្អាតជាងមុននិងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ។

គំនិត Ecothon រួមមាន ការគ្រប់គ្រងកាកសំណល់, ប្រសិទ្ធិផលក្នុងការប្រើប្រាស់ធនធាន, ផលិតកម្មមិន បង្ករការបំពុល, ការរចនាដោយពុំមាន កាកសំណល់, ការប្រើប្រាស់ប្រកបដោយ ការទទួលខុសត្រូវ និងគំនិតទាំងឡាយផ្សេងទៀតដែល ទាក់ទងនឹង SCP ។

ការប្រកួតនេះនឹងផ្ដល់ រង្វាន់រង្វាន់កម្រិតមាស 1,500,000 KRW រង្វាន់តម្រិតប្រាក់ 1,000,000 KRW និង រង្វាន់កម្រិតសម្រិត 500,000 KRW (1 USD = 1,100 KRW) ។ អ្នកឈ្នះក្នុងការប្រកួតនេះទាំងអស់នឹងទទួលបាន កាសចូលរួមក្នុងកម្មវិធីបន្ត ។

វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនមុនតាមអនឡាញចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សិក្សាអំពីការស្វែងយល់ពីធាតុផ្សំជាមូលដ្ឋាននៃគំរូអាជីវកម្ម។ ចាប់ពីថ្ងៃទី២៧ ធ្វើបទបង្ហាញ Ecothon 2021។ នៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែក្កដា ចាប់ផ្ដើមវគ្គសិក្សាតាមអនឡាញ។ សូមបញ្ជាក់ថាកម្មវិធីនេះនឹងដំណើរការតាមអ៊នឡាញរយៈពេល ៦ម៉ោង ក្នុង១ថ្ងៃ។

អ្នកចាប់អារម្មណ៍អាចដាក់ពាក្យចូលរួមបំពេញ Application link និងបញ្ជូនទម្រង់ស្នើសុំឱ្យបានត្រឹមម៉ោង១១:៥៩ នាទីយប់ ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២១៕

To Top