កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ នៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍ គ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទី ភារកិច្ចប្រកបដោយវិន័យ គោរពច្បាប់ គោរពសិទ្ធមនុស្ស។
បច្ចុប្បន្ន កងរាជអាវុធហត្ថ ត្រូវបានដឹកនាំបញ្ជារួម ដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមាន ទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួម ពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹនាំ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កងរាជអាវុធហត្ថ បានត្រៀមកម្លាំង និងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច អនុវត្តបទបញ្ជា គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីចូលរួមរក្សាឲ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជន និងប្រទេសជាតិតាមមាគ៌ា ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
សូមទស្សនាវីដេអូខ្លី ស្តីពីសកម្មភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ទិវាកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២១) ដូចខាងក្រោម៖