យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ត្រូវការវ៉ាក់សាំងចំនួន ១១ពាន់លានដូសចាំបាច់ ដើម្បីចាក់វ៉ាក់សាំង ៧០ភាគរយ នៃពិភពលោក ដើម្បីបញ្ចប់ ជំងឺរាតត្បាតកូវីដ-១៩ ។
ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ការបើកវគ្គ របស់រដ្ឋមន្ត្រីជាន់ខ្ពស់ថា“ ការសន្យានូវដូសនិងថវិកា ត្រូវបានស្វាគមន៍ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ វេទិកានយោបាយកម្រិត ស្តីពីការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលជាវេទិកាកំពូល សម្រាប់ពិនិត្យឡើងវិញ នូវការអនុវត្តរបៀបវារៈ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ និងគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាពចំនួន១៧ ។
ប្រមុខអង្គការ សហប្រជាជាតិរូបនេះ បានលើកឡើងថា“ មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង ត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ- ១៩ ការធ្វើតេស្ត ការព្យាបាល និងការគាំទ្រ” ។
អគ្គលេខាធិការរូបនេះ បានបន្ដថា“ ការអភិវឌ្ឍ និងការចាក់វ៉ាក់សាំង រួមទាំងតាមរយៈយន្តការ សមធម៌សកល ACT-Accelerator និងកម្មវិធី COVAX កំពុងផ្តល់ក្តីសង្ឃឹម” ។
ដោយកត់សម្គាល់ថា មានការចូលប្រើមិនស្មើគ្នា ចំពោះឧបករណ៍ទាំងនេះ ជាពិសេសវ៉ាក់សាំង នៅជុំវិញពិភពលោក និងនៅតាមបណ្តាប្រទេសនានា ប្រធានអង្គការ សហប្រជាជាតិ បានលើកឡើងថា“ គំលាត នៃការចាក់វ៉ាក់សាំងជាសកល គំរាមកំហែង ដល់យើងទាំងអស់គ្នា ពីព្រោះនៅពេលដែល វីរុសផ្លាស់ប្តូរ ទម្រង់ឆ្លង វាអាចនឹងអាចឆ្លង បានកាន់តែច្រើន ឬកាន់តែសាហាវថែមទៀត។
លោក Guterres បានបន្ថែមថា“ ពិភពលោក ត្រូវការផែនការ ចាក់វ៉ាក់សាំងសកល យ៉ាងហោចណាស់មួយដូស ដើម្បីបង្កើនការ ផលិតវ៉ាក់សាំងទ្វេដង ធានានូវការចែកចាយ ប្រកបដោយសមធម៌ តាមរយៈកម្មវិធី COVAX សម្របសម្រួលការអនុវត្ត និងហិរញ្ញប្បទាន និងគាំទ្រកម្មវិធី ចាក់ថ្នាំបង្ការថ្នាក់ជាតិ” ។
លោកអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា “ ដើម្បីសម្រេចផែនការនេះ ខ្ញុំបានអំពាវនាវឱ្យ ក្រុមការងារពិសេស ដែលប្រមូលផ្តុំប្រទេស ដែលផលិត និងអាចផលិតវ៉ាក់សាំង អង្គការសុខភាពពិភពលោកដៃគូ ACT- បង្កើនល្បឿន និងស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ អាចដោះស្រាយ ជាមួយក្រុមហ៊ុនឱសថ ដែលពាក់ព័ន្ធ អ្នកផលិតនិងអ្នកពាក់ព័ន្ធ សំខាន់ៗដទៃទៀត”៕
ដោយ ឈូក បូរ៉ា