ព័ត៌មានអន្តរជាតិ

ជម្លោះសម្ព័ន្ឌមិត្ដ! អាមេរិក រំពឹងថាកូរ៉េខាងត្បូង-ជប៉ុន នឹងដោះស្រាយជម្លោះ កោះដុកដូ ប្រកបដោយសន្ដិវិធី

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា សម្រាប់ដំណោះស្រាយ ដោយសន្តិវិធីមួយ ក្នុងជម្លោះរវាង កូរ៉េខាងត្បូងនិងជប៉ុន ជុំវិញការទាមទារ របស់ទីក្រុងតូក្យូ ចំពោះប្រជុំកោះដុកដូ នៅសមុទ្រខាងកើត។

មន្ត្រីការបរទេស បានលើកឡើងថា“ សហរដ្ឋអាមេរិក មិនប្រកាន់ជំហរទាក់ទង នឹងអធិបតេយ្យភាព នៃកោះ Liancourt Rocks” ដោយសំដៅទៅលើ ប្រជុំកោះដុកដូ ដែលគេហៅថា Takeshima ក្នុងប្រទេសជប៉ុន។ សំណួរនៃអធិបតេយ្យភាព​នៃកោះទាំងនេះ គឺដើម្បីឱ្យ កូរ៉េខាងត្បូងនិងជប៉ុន ដោះស្រាយគ្នាដោយសន្តិវិធី។

ប្រជុំកោះដុកដូ បានក្លាយជាប្រភព នៃភាពតានតឹង ជាយូរមកហើយ រវាងទីក្រុងសេអ៊ូលនិងតូក្យូ ដែលទំនាក់ទំនង របស់ខ្លួន ស្ថិតនៅបាតតារាង​លើអ្វីដែលមនុស្សជាច្រើន នៅកូរ៉េខាងត្បូង ជឿថាជាការប៉ុនប៉ង ចុងក្រោយ របស់ជប៉ុន ដើម្បីលុបបំបាត់ អំពើឃោរឃៅ របស់ខ្លួន អំឡុងការគ្រប់គ្រង អាណានិគម លើកូរ៉េ នៅឆ្នាំ១៩១០-៤៥ ដែលរួមមានទាសភាព ផ្លូវភេទ និងការបង្ខំឱ្យធ្វើការ។

ជាថ្មីម្តងទៀតប្រទេសជប៉ុន បានអះអាងទាមទារទឹកដី ទៅប្រជុំដុកដូ ក្នុងសៀវភៅ ស ការពារជាតិឆ្នាំនេះ ដែលជំរុញឱ្យមានការតវ៉ាយ៉ាងខ្លាំង ពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

ការទាមទារ ទឹកដីចុងក្រោយ របស់ជប៉ុន ក៏បានកើតឡើងចំពេលដែល កិច្ចពិភាក្សាកំពុងបន្តរបស់ខ្លួន ជាមួយកូរ៉េខាងត្បូង អំពីជំនួបដែលអាចកើត មានរវាងមេដឹកនាំកំពូល របស់ប្រទេសទាំងពីរ នៅចុងខែនេះ នៅខាងក្រៅពិធីបើក ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ មួយផ្នែកដើម្បីពិភាក្សា ពីវិធីដោះស្រាយជម្លោះ ដែលអូសបន្លាយ របស់ប្រទេសលើចំណែក របស់ប្រទេសទាំងពីរ ក្នុងប្រវត្តិសាស្រ្ត៕

ដោយ ឈូក បូរ៉ា

To Top