ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់,ស្រុកកំពង់សៀម ០៥នាក់, ស្រុកបាធាយ ០៥នាក់, ស្រុកចំការលើ ០៨នាក់ស្រុកកងមាស ០៣នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកជើងព្រៃ ១៣នាក់, មកពីខេត្តកំពង់ធំ ០១នាក់ខេត្តត្បូងឃ្មុំ ០១នាក់ និងខេត្តកណ្តាល ០២នាក់ និងមានករណីស្លាប់២នាក់ នៅស្រុកស្រុកកំពង់សៀម និងស្រុកបាធាយ ។