ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយសារបាក់ រលំសណ្ឋាគារមួយកន្លែង នៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់១៧នាក់គិតត្រឹមថ្ងៃពុធ ខណៈដែលក្រុមអាជ្ញាធរ បញ្ចប់ការរុករក និងបេសកកម្មជួយសង្គ្រោះ ។
ក្រុង Suzhou បានផ្សព្វផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមរបស់ខ្លួនថា មនុស្សចំនួន២៣នាក់ បានទាញចេញពីគំនរបាក់បែក នៃសណ្ឋាគារ Siji Kaiyuan ដែលបានដួលរលំកាលពីរសៀលថ្ងៃចន្ទ ។
ក្នុងចំណោមមនុស្សម្នាក់ ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានលោតចេញពីសណ្ឋាគារ និង៥នាក់ផ្សេង បានបញ្ជូនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា