សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានពង្រឹងរក្សាគម្លាត សង្គមនៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធនេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះជំងឺបង្ក ដោយវីរុសកូរ៉ូណា មួយថ្ងៃបន្ទាប់ពីមានករណីថ្មី បានកើនឡើង ដែលក្នុងប្រចាំថ្ងៃថ្មី ខ្ពស់បំផុត១.៦១៥នាក់ ។
កំណត់ត្រាចុង ក្រោយប្រចាំថ្ងៃគិតត្រឹម ថ្ងៃសុក្រ១.៣៧៨នាក់ ដែលបង្កើនការព្រួយបារម្ភ ដោយសារឆ្លងរាលត្បាត នៃវីរុសក្លាយពូជ Delta និងយុទ្ធនាការចាក់វ៉ាក់សំាង មានភាពយឺតយ៉ាវ ។
ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការរោគ របស់កូរ៉េខាងត្បូង(KDCA) បានឲ្យដឹងថា ការឆ្លងជំងឺ ដោយសារការប្រមូលផ្តុំគ្នា បានបង្កការឆ្លងជំងឺខ្លាំង និងឆាប់រហ័សនៅរដ្ឋធានីសេអ៊ូល និងតំបន់ជិតៗនោះ ដោយសារវីរុសក្លាយពូជ Delta ។
លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានថ្លែងថា រដ្ឋាភិបាលនឹងពង្រឹងគម្លាត សង្គមនៅទូទំាងប្រទេស ដែលភាគច្រើន នៅតំបន់ភាគខាងត្បូង ពីកម្រិត២ដល់កម្រិត៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា