ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៤ ករណី បន្ថែមទៀត ក្នុងនោះ (០២ករណី សហគមន៍ និង១៨២ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០៨ នាក់ បន្ថែមទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៥០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៣៣៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦៤ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៩៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៩៩៩ នាក់ និងស្លាប់ចំនួន ០៦នាក់៕