ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកថា កំពុងរកមធ្យោបាយ បង្ខំឱ្យបើកអ៊ិនធ័រណិត នៅក្នុងប្រទេសគុយបា

ប្រទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា សហរដ្ឋអាមេរិកកំពុងពិចារណាលើមធ្យោបាយដើម្បីបង្ខំឱ្យ បើកអ៊ិនធរណេត នៅក្នុងប្រទេសគុយបា ដែលលោកបានហៅថា ជារដ្ឋបរាជ័យ ខណៈមេដឹកនាំកុម្មុយនិស្តប្រឈមនឹងការតវ៉ាធំបំផុត នៅក្នុងការចងចាំ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ផ្ទុយពីជំហររបស់លោក ក្នុងនាមជាបេក្ខជនម្នាក់ លោក Biden ក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនប្រញាប់ប្រញាល់អនុញ្ញាតឱ្យជនជាតិអាមេរិក ដែលមានដើមកំណើតគុយបា ផ្ញើប្រាក់មកផ្ទះវិញទេ ដែលអាចបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ច ដែលរួមចំណែកដល់ការបញ្ចេញកំហឹង នៅតាមដងផ្លូវកាលពីថ្ងៃអាទិត្យ។

លោក Biden ដែលបានលើកស្ទួយតម្លៃ ប្រជាធិបតេយ្យជាអាទិភាពបាននិយាយថា សហរដ្ឋអាមេរិក កំពុងសំឡឹងមើលវិធីដើម្បីជួយប្រជាជនគុយបា ឱ្យចៀសផុតពីការរឹតត្បិត លើការប្រើប្រាស់អ៊ិនធរណេត ដែលបានដាក់ចេញ ដោយរដ្ឋាភិបាល។

លោកបញ្ជាក់ថា ជាអកុសលប្រទេសគុយបា គឺជារដ្ឋដែលបរាជ័យហើយបានគាបសង្កត់ ពលរដ្ឋរបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top