ព័ត៌មានអន្តរជាតិ

គេហទំព័រ ក្រសួងការពារជាតិរុស្ស៊ី ត្រូវបានបិទចោលដោយ ពួកហ៊ែក ឃើបរទេស

បរទេស៖ មន្ត្រីរដ្ឋាភិបាល នៅក្នុងទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅក្នុងពេលថ្មីៗនេះថា ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានក្លាយជាគោលដៅ នៃការវាយប្រហារ តាមអ៊ីនធឹណេត របស់បរទេស។

តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា គេហទំព័ររបស់ក្រសួង បានរងការវាយប្រហារមួយ ដែលមានប្រភពមកពី ខាងក្រៅប្រទេសរុស្ស៊ី។

កាសែតរដ្ឋរុស្ស៊ី Sputnik News បានរាយការណ៍ថា ការវាយប្រហារឌីជីថលនេះ មិនបានបង្កឲ្យមានការខូចខាត កម្មវិធីណាមួយនោះទេ ហើយគេហទំព័រ របស់ក្រសួងការពារជាតិរុស្ស៊ីនេះ បានត្រូវបានដំឡើង សារជាថ្មីឡើងវិញ ក្នុងពេលដ៏ខ្លីក្រោយមក។

យោងតាមកាសែត Sputnik News ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់យ៉ាងដូច្នេះថា “គេហទំព័រផ្លូវការរបស់ ក្រសួងការពារជាតិរុស្ស៊ី បានប្រតិបត្តិការជាប្រក្រតី ចាប់តាំងពីម៉ោង១២និង២៥នាទី ម៉ោងនៅទីក្រុងមូស្គូ ហើយអ្នកប្រើប្រាស់អ៊ីនធឺណេត ទាំងអស់ អាចចូលមើលគេហទំព័រនោះ បានទាំងស្រុង៕

ប្រែសម្រួល៖ប៉ាង កុង

To Top