ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបរិច្ចាគវ៉ាក់សាំង ​ការពារជំងឺកូវីដ១៩ Moderna ចំនួន ៣ លានដូស ទៀត ដល់ប្រទេសវៀតណាម (Video)

បរទេស៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ Moderna ចំនួន ៣ លានដូសទៀត នឹងត្រូវផ្តល់ទៅអោយ ប្រទេសវៀតណាម ដោយសហរដ្ឋអាមេរិក។

ការប្រកាសនេះត្រូវបានធ្វើឡើង ដោយលោក Christopher Klein ភារធារីនៃស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងហាណូយ តាមរយៈក្រសួងការបរទេស។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កាលបរិច្ឆេទនៃការបញ្ជូន មិនទាន់ត្រូវបានគេដឹង នៅឡើយទេ ប៉ុន្តែការបរិច្ចាគនេះ នឹងផ្តល់នូវការជម្រុញដ៏ធំមួយ ដល់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំង របស់វៀតណាម ដោយសារកង្វះខាត នាពេលបច្ចុប្បន្ននេះ ចំពេលមានរលក នៃការឆ្លងទី៤កាន់តែខ្លាំងឡើង ៗ ដែលបណ្តាលឱ្យមាន ការឆ្លងចំនួន ៤៣ ០០០ នាក់ ចាប់តាំងពីចុងខែមេសា។

ជំនួយវ៉ាក់សាំង នឹងត្រូវបានផ្តល់ជូន តាមរយៈយន្តការរបស់ COVAX ដែលស្រដៀងនឹងការដឹកជញ្ជូន ចំនួន ២ លានដូសដែលបរិច្ចាគ ដោយសហរដ្ឋអាមេរិក ដែលបានមកដល់ប្រទេសវៀតណាម កាលពីថ្ងៃទី ៩ ខែកក្កដា។

វ៉ាក់សាំង COVID-១៩ ចំនួន ៤.២៣៣.៨៩៦ ដូស ត្រូវបានអនុវត្ត នៅទីក្រុងវៀតណាម គិតត្រឹមថ្ងៃសុក្រ ដោយមានថ្នាំ AstraZeneca មានចំនួនភាគច្រើន។ នៅវៀតណាម គឺមានប្រជាជន រហូតដល់ទៅ ២៩៨ ១៧៧ នាក់ បានទទួលវ៉ាក់សាំង២ដូស រួចរាល់ហើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top