ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៧នាក់ និងស្លាប់ម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៤២នាក់ និងកំពុងសម្រាកព្យាបាល៤៥៦នាក់ ស្លាប់២៩នាក់៕