ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃ១៩ កក្កដា ថា “សភាពការណ៍នៅកម្ពុជាខុសឆ្ងាយពីនៅភូមា ចំណេះដឹងរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់(សម រង្ស៊ី)បានត្រឹមលួចចម្លងពីគេដែលមិនអាចទៅរួចទាល់តែសោះ” ។
លោកបន្តថា ឲ្យដើរនយោបាយការបរទេសយ៉ាងម៉េច បើក្រុមឧទ្ទាមក្រៅច្បាប់ គ្មានបរទេសណាទទួលស្គាល់ផងនោះ ។ លោកថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចម្លងតាមថៃ តាមភូមា តាម វ៉េណេហ្ស៊ុយអេឡា តាមយូហ្គោស្លាវី…. ឥឡូវចប់ហើយចម្លងតាមខាងណាក៏ចប់ដែរ។
ការថ្លែងរបស់លោក សុខ ឥសាននេះ ក្រោយពីលោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រគល់អំណាចជូនពលរដ្ឋវិញ៕