បរទេស៖ គណៈកម្មាធិការមិត្តភាពបរទេស របស់ព្រឹទ្ធសភាអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់ ដែលហាមឃាត់មិនឲ្យប្រធានាធិបតី សហរដ្ឋអាមេរិកណាមួយ ដកអាមេរិកចេញពីអង្គការណាតូ ដោយគ្មានការអនុម័តយល់ព្រមពីសភា។
ច្បាប់ដែលអនុម័តដោយគណៈកម្មាធិការ នៅរសៀលថ្ងៃពុធនេះ នៅរង់ចាំការបញ្ជូនបន្តទៅព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតពេញលេញ និងមានគោលបំណងបិទចន្លោះប្រហោង នៅក្នុងរដ្ឋធម្មនុញ្ញ បញ្ជាក់ពីដែលខ្លួនធ្វើឡើង ដោយដាក់ចូលក្នុងសន្ធិសញ្ញា ប៉ុន្តែមិនមែនអ្វីខ្លួនធ្វើដើម្បីចាកចេញនោះទេ។
ម្យ៉ាងទៀត ច្បាប់នេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានអនុម័តឡើង ក្រោយពីមានរបាយការណ៍ ពីអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton និងប្រភពពីសេតវិមានផ្សេងទៀតថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ចង់ដកអាមេរិកចេញពីសម្ពន្ធមិត្តយោធា៕
ប្រែសម្រួល៖ ប៉ាង កុង