ព័ត៌មានអន្តរជាតិ

យន្តហោះដែលទាក់ទិនជាមួយ CIA ប្រទះឃើញចុះចតនៅកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះអាមេរិក USAF បានចុះចត

បរទេស៖ នៅថ្ងៃច័ន្ទនេះ យន្តហោះអាមេរិកទី ២ ទំនងជាគ្រប់គ្រងដោយ CIA បានចុះចតនៅកោះតៃវ៉ាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះ របស់កងទ័ពអាកាសអាមេរិក បានធ្វើដូចគ្នានេះ ដែលធ្វើឱ្យមានការថ្កោលទោសពីសំណាក់រដ្ឋាភីបាលទីក្រុងប៉េកាំង របស់ចិនផងដែរ។ វិធានការដិតដាមបែបនេះដែលចិនចាត់ទុកថា ជាការរំលោភបំពានទឹកដីបានក្លាយជារឿងធម្មតាទៅហើយ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ យន្តហោះអាមេរិកមួយគ្រឿងដែលហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងប្រទេសហ្វីលីពីនបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Taoyuan នៅខាងក្រៅក្រុងតៃប៉ិ។

យោងតាមសារព័ត៌មាន Liberty Times ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានឱ្យដឹងថា យន្ដហោះនេះកំពុងដឹកសំបុត្រផ្នែកការទូតសម្រាប់លោកស្រី Sandra Oudkir នាយកថ្មីនៃវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ ដែលជាស្ថានទូតរបស់សហរដ្ឋអាមេរិក នៅទីនោះ៕ប្រែសម្រួលៈ ណៃ តុលា

To Top