ព័ត៌មានអន្តរជាតិ

Airbus ចាប់ផ្តើមដឹកជញ្ជូនយន្តហោះ A350 ជូនប្រទេសចិន

បរទេស៖ នៅសប្តាហ៍នេះក្រុនហ៊ុនផលិតយន្តហោះ Airbus បានចាប់ផ្តើមសម្ភោធដាក់ឲ្យប្រើប្រាស់និងដឹកជញ្ជូនយន្តហោះ របស់ខ្លួនជាច្រើនទៅដល់ដៃអតិថិជន ក្នុងប្រទេសចិន ភាគខាងជើងហើយ។

វាត្រូវបានគេមើលឃើញថា គឺជាលើកដំបូងហើយដែល ក្រុមហ៊ុនផលិតយន្តហោះរបស់អ៊ឺរ៉ុប មួយនេះបានដាក់ឲ្យ ដំណើរការគម្រោងយន្តហោះ A350 ទៅកាន់
ទីផ្សារដែលក្រៅ ពីប្រទេសក្នុងប្លុកអ៊ឺរ៉ុប។

លោក George Xu អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Airbus និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Airbus ប្រចាំនៅក្នុងប្រទេសចិនបាននិយាយថា៖


Airbus បានផ្តល់តម្លៃយ៉ាងខ្លាំងទៅលើទីផ្សារប្រទេសចិនដោយ ចាត់ទុកថាជាដៃគូជាយុទ្ធសាស្ត្រយៈពេលវែងហើយមាន ទំនុកចិត្តយ៉ាងម៉ាំថាសេដ្ឋកិច្ចចិន នឹងកើនឡើងខ្លាំងជាពិសេស ឧស្សាហកម្មធ្វើដំណើរតាមអាកាស៕

ប្រែសម្រួល៖ស៊ុនលី

To Top