ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ទម្លាក់ចោលករណីព្រហ្មទណ្ឌ ដោយសារជំងឺកូវីដ-១៩ កំពុងឆ្លងរាតត្បាត

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា បានទម្លាក់ចោលនូវករណីព្រហ្ម ទណ្ឌមួយចំនួនជាមួយនឹងបទ ឧក្រិដ្ឋមួយចំនួនដោយ សារតែការផ្អាកដំណើរការនីតិវិធី របស់តុលាការនៅក្នុង កំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ។

ដីការបស់ក្រុមប្រឹក្សាបានដាក់ថា នីតិវិធីនៃរឿងក្តីកាលពីថ្ងៃទី១ ខែកុម្ភៈ និងបន្ទាប់មកទៀតនឹងត្រូវដកហូត ហើយជនជាប់ចោទ នឹងត្រូវបានដោះលែងដោយសា រការឃុំខ្លួនយូរជាងនេះ ព្រោះតុលាការមិនអាចស្តាប់ជន ជាប់ចោទដោយសារជំងឺឆ្លងកូវីដ-១៩ ។

បទបញ្ជានេះនឹងត្រូវអនុវត្តចំពោះ បទល្មើសក្រោមផ្នែកខ្លះ នៃក្រមព្រហ្មទណ្ឌនៃច្បាប់ ព្រៃឈើ ច្បាប់ល្បែងស៊ីសង ច្បាប់តាក់តែង ច្បាប់មូលប្បទានប័ត្រ ពិរុទ្ធជនអ្នករំលោភសេពគ្រឿងញៀន និងគ្រឿងសសៃប្រសាទ និងច្បាប់អាវុធ ។ ការបង្ក្រាបអំពើពេស្យាចារ ច្បាប់ប៉ូលិស និងច្បាប់ទូរទស្សន៍ និងវិទ្យុ ។

ក្រុមប្រឹក្សាមិនបាន ផ្តល់ព័ត៌មានលម្អិតបន្ថែម ថាតើមានចំនួនប៉ុន្មាន ហើយចុងចោទនឹងត្រូវដោះលែងនោះទេ ។

យោងតាមការចេញផ្សាយ របស់ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា បានរាយការណ៍ថា មានការឆ្លងមេរោគកូវីដ-១៩ថ្មីចំនួន៦.០៩៣នាក់នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកដែលនាំឱ្យមានចំនួនឆ្លងសរុបកើនដល់២៤៦.៦៦៣គិតត្រឹមថ្ងៃពុធ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top