ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ជប៉ុន ចូលរួមគ្នា ដើម្បីស្រាវជ្រាវ បេសកកម្មវិទ្យាសាស្ត្រ នៅលើភពព្រះច័ន្ទ

បរទេស ៖ ប្រទេសជប៉ុន និងប្រទេសអ៊ីស្រាអ៊ែល នៅសប្តាហ៍នេះ បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀង មួយក្នុងការ អនុវត្តការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ត្រៀមបេសកកម្ម ទៅកាន់ភពព្រះច័ន្ទ ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់ក្រសួងកិច្ចការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ប្រទេសអ៊ីស្រាអ៊ែល ដោយបានបញ្ជាក់ទៀតដែរថា ការចុះហត្ថលេខាដែលបានប្រព្រឹត្ត ទៅនៅក្នុងស្ថានទូតជប៉ុន នៅអ៊ីស្រាអ៊ែលក្នុងទីក្រុង Tel Aviv ។

នៅក្រោមផែនការ និងកុងត្រានោះផងដែរ ក្រុមហ៊ុន Startup របស់ប្រទេសអ៊ីស្រាអ៊ែលដែលមានឈ្មោះថា Helios ជាមួយនឹងការគាំទ្រពីក្រោយដោយទីភ្នាក់ងារស្រាវជ្រាវអវកាស របស់ប្រទេសអ៊ីស្រាអ៊ែលផង នឹងធ្វើការបញ្ចូលគ្នា ជាមួយគ្នានឹង ក្រុមហ៊ុនជប៉ុន Ispace។

Helios ត្រូវបានគេដឹងថា បានត្រៀមផែនការរបស់ខ្លួនផងដែរ ដើម្បីអាចធ្វើការផលិតអុកស៊ីសែន និងសារធាតុលោហៈចេញពីដី របស់ភពព្រះច័ន្ទដែលត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាផលិតផលថ្មីបំផុត ក្នុងប្រវត្តិសាស្ត្រ ៕

ប្រែសម្រួល៖ស៊ុនលី

To Top