បរទេស៖ អភិបាលក្រុងបាងកក លោក Aswin Kwanmuang បាននិយាយថា រដ្ឋបាលក្រុងបាងកក គ្រោងនឹងបើកមជ្ឈមណ្ឌលចត្តាឡីស័កហគមន៍ចំនួន ៥៣ កន្លែង នៅដើមខែក្រោយចំពោះករណី Covid-19 រង់ចាំការចូលមន្ទីរពេទ្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សាលាក្រុងបានត្រៀមបើកមណ្ឌលចត្តាឡីស័កចំនួន ២៣ កន្លែងភ្លាមៗដែលមានគ្រែចំនួន ៣ ៣៩០ សម្រាប់អ្នកជំងឺដែលមិនអាចធ្វើចត្តាឡីស័កនៅផ្ទះបាន។
លោកបន្តថា ទីក្រុងបាងកក មានបំណងនឹងបើកមណ្ឌលចត្តាឡីស័កយ៉ាងហោចណាស់មួយ ក្នុងស្រុកមួយ។
នៅដើមខែក្រោយនេះ រដ្ឋបាលក្រុងបាងកកនឹងបើកដំណើរការមណ្ឌលចត្តាឡីស័កសរុបចំនួន ៥៣ ដែលមានគ្រែចំនួន ៦.០១៣ សម្រាប់ករណី Covid-19 កំពុងរង់ចាំចូលព្យាបាលនៅមន្ទីរពេទ្យ៕ប្រែសម្រួលៈ ណៃ តុលា