អត្ថបទ

Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ប្រទេសកម្ពុជាហើយ

បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជា បានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមាន៖ រថយន្ត ខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត​ SUV រថយន្ត អាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick Up។

សម្រាប់កំណើននៃតម្រូវការម៉ូឌែលរថយន្ត Pick Up នោះគឺដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវ​ ហើយថែមទាំងអាចដឹក និងអូសសណ្តោងទំនិញធ្ងន់ៗបានផងដែរ ពោលគឺអាចប្រើប្រាស់ជាលក្ខណៈគ្រួសារ និងប្រើប្រាស់សម្រាប់គ្រប់ប្រភេទអាជីវកម្មតែម្តង។

មានបងប្អូនជាច្រើនបានធ្លាប់ស្គាល់រួចមកហើយថារថយន្ត Ford Ranger XLT គឺជារថយន្តដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជា ដែលរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា សមត្ថភាពដឹកទំនិញធ្ងន់ៗ និងអូសសណ្តោងប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែលជាកំពូលរថយន្ត Pick Up លក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះសម្រាប់ម៉ូឌែលឆ្នាំថ្មីនេះរថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 លេចចេញនូវរូបរាងថ្មីឲ្យកាន់តែមានភាពទាក់ទាញ និងបានមកដល់ប្រទេសកម្ពុជាហើយ ជាមួយនឹងការផ្លាស់ប្តូរប៉ាណាថ្មីដែលបំពាក់ជាមួយអក្សរផុស FORD ធំដូចទៅនឹងប៉ាណារថយន្ត Ford Ranger Raptor ដែរ សម្រាប់កាងផ្នែកខាងក្រោមក៏បានផ្លាស់ប្តូរទៅជាពណ៍ខ្មៅដែលមើលទៅកាន់តែស័ក្តិសមជាមួយនឹងប៉ាណាដែលធ្វើឲ្យរថយន្តនេះកាន់តែមានអំណាច ពោរពេញដោយថាមពល និងភាពស្ព័រផងដែរ។

ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងមុខ រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ​ 2022 ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទាំង 40 ចំណុចដែលសុទ្ធសឹងតែចំណុចពិសេសៗលើសដៃគូប្រកួតប្រជែងរួមមាន៖

  1. ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមួលបានដល់ទៅ 470 Nm។
  2. ប្រអប់លេខ 6 វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-Speed Automatic)  
  3. ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន 
  4. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)
  5. ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)
  6. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 17អ៊ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)
  7. ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine)និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ
  8. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)
  9. សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)
  10. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)
  11. ផ្លិតទឹកអូតូ (Rain Sensing Wipers)
  12. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)
  13. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
  14. រចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​ (LCD Instrument Cluster)
  15. ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)
  16. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
  17. អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
  18. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
  19. រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)
  20. សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)
  21. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
  22. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)
  23. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)
  24. ប្រព័ន្ធកាត់បន្ថយផ្សែងពុល​ (Emissions System)
  25. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)
  26. រថយន្តនេះអាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)
  27. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program)
  28. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)
  29. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)
  30. ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
  31. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)
  32. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស)(4×4 Shift-On-The-Fly)
  33. ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential)
  34. តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
  35. ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)
  36. គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ 5​ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)
  37. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Air Bags)
  38. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]
  39. អាចអូសសណ្តោងបានដល់​ 3 តោន (3 Tons Towing Capacity)
  40. អាចដឹកទំនិញបានដល់ទៅជាង 1 តោន (1 Ton Payload Capacity)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃ $41,900 សម្រាប់ជម្រើសម៉ាស៊ីន 2.2L និងតម្លៃ $42,900 សម្រាប់ជម្រើសម៉ាស៊ីន 3.2L។ រីឯពណ៍វិញគឺនៅតែមានច្រើនសម្បូរបែបសម្រាប់អតិថិជនដដែលគឺរហូតដល់ទៅ 7 ពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880         
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661
  • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 092 888 476។
To Top