ព័ត៌មានអន្តរជាតិ

ប្រមុខយូអ៊ិន ហៅកិច្ចប្រជុំកំពូលស្តី អំពីអាកាសធាតុថា ជាការ “បាត់បង់ឳកាស”

ម៉ាទ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ថា កិច្ចប្រជុំកំពូលអាកាស ធាតុដ៏សំខាន់ មួយបានបញ្ចប់ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃអាទិត្យ ជាមួយនឹងកិច្ចព្រមព្រៀង សម្របសម្រួលមួយដែលមិន មានអ្វីបង្ហាញទេដែលជំរុញឱ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ហៅថាជាការ “បាត់បង់ឳកាស” ដើម្បីធ្វើសកម្មភាព ។

ស្ទើរតែមួយសប្តាហ៍នៃការពិភាក្សាទៅលើ COP 25 ទើបតែច្របាច់យកការសម្រុះ សម្រួលដែលរកបានយ៉ាងលំបាក ពីបណ្តាប្រទេសនានា ជុំវិញផែនការ ប្រយុទ្ធប្រឆាំង នឹងកំដៅផែនដីដែលមិនមាន អ្វីដែលវិទ្យាសាស្ត្រ និយាយថា ចាំបាច់ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ។

លោក Guterres បានថ្លែងថា “ខ្ញុំខកចិត្តចំពោះលទ្ធផលនៃ COP 25” ។
សហគមន៍អន្តរជាតិបាន បាត់បង់ឱកាសដ៏សំខាន់មួយដើម្បីបង្ហាញ មហិច្ឆតាកើនឡើងលើការកាត់បន្ថយការ បន្សាំ និងហិរញ្ញវត្ថុដើម្បីដោះស្រាយ វិបត្តិអាកាសធាតុ ។

ប្រទេសម្ចាស់ផ្ទះ អេស្ប៉ាញបានឲ្យដឹងសេចក្តីប្រកាសចុងក្រោយ នៃកិច្ចប្រជុំកំពូលនេះដោយបង្ហាញ ពីតម្រូវការ បន្ទាន់សម្រាប់ការប្តេជ្ញាចិត្ត កាត់បន្ថយ កាបូនថ្មីដើម្បីលុបបំបាត់ នូវគម្លាតរវាងការបំភាយឧស្ម័ននា ពេលបច្ចុប្បន្ន និងគោលដៅ សន្ធិសញ្ញាទីក្រុងប៉ារីស ក្នុងការបង្កើត សីតុណ្ហភាពឲ្យនៅក្រោម ២អង្សាសេ ។

លោក Carolina Schmidt រដ្ឋមន្រ្តីក្រសួងបរិស្ថាន របស់ប្រទេសឈីលី និងជាប្រធាននៃ COP 25 បានថ្លែងថា “ថ្ងៃនេះពលរដ្ឋនៅ លើពិភពលោកកំពុងស្នើសុំឱ្យ យើងឈានទៅមុខឱ្យលឿន និងប្រសើរជាងមុន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top