ព័ត៌មានអន្តរជាតិ

ចិន ដាក់បំរាមគោចរ ទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការ ផ្ទុះឡើងជំងឺកូវីដ-១៩ ពូជថ្មី Delta

ប៉េកាំង ៖ ប្រទេសចិន បានដាក់កំហិត លើការធ្វើដំណើររួមទាំងការ បិទព្រលានយន្តហោះ ជាបណ្តោះអាសន្ន និងការជូនដំណឹង អំពីការធ្វើដំណើរ សម្រាប់ពលរដ្ឋទៅកន្លែងផ្សេងទៀត នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ពូជថ្មី Delta ។

តំបន់ថ្នាក់ខេត្តទាំង ៣១ នៅក្នុងប្រទេសចិនដីគោក បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំទៅតំបន់ដែលមានហានិភ័យមធ្យម និងខ្ពស់ ចំពោះជំងឺកូវីដ-១៩ ឬចាកចេញពីខេត្ត ដែលពួកគេរស់ នៅលុះត្រាតែចាំបាច់ ។

រដ្ឋធានីរបស់ប្រទេសចិន បានផ្អាករថភ្លើងចំនួន ១៣ គូទៅកាន់ទីក្រុងណានជីង និងយ៉ាងចូវ ក្នុងខេត្តជាំងស៊ូ ហ្សេងចូវ ក្នុងខេត្តហេណាន និងចាងជៀជី នៅខេត្តហ៊ូណាន ។

ទីភ្នាក់ងារទេសចរណ៍ តាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត គួរតែតាមដានព័ត៌មានអំពីការរីករាលដាល នៃគោលដៅ និងមិនត្រូវបញ្ជូនក្រុមចូល ឬទទួលក្រុមពីតំបន់ ដែលមានហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩ នោះទេ នេះបើយោងតាមសារាចរ ដែលចេញដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន។

ជើងហោះហើរទាំងអស់នៅអាកាស យានដ្ឋាននៅណានជីង រដ្ឋធានីជាំងស៊ូ និងយ៉ាងចូវ ត្រូវបានផ្អាក។ ស្ថានីយ៍ឡានក្រុងចម្ងាយឆ្ងាយចំនួន ៩ នៅណានជីង និងសេវាកម្មរថយន្តក្រុង សាធារណៈនៅយ៉ាងចូវ ក៏ត្រូវបានផ្អាកផងដែរ ៕
ដោយ ឈូក បូរ៉ា

To Top