ហុងកុង: ប្រធានាធិបតីចិនលោក Xin Jinping បានប្រកាសពីជំហរ និងផ្តល់ការគាំទ្រដល់មេដឹកនាំហុងកុង លោកស្រី Carrie Lam នៅព្រឹកថ្ងៃចន្ទនេះ ដោយក្នុងនោះ លោកបានថែមទាំងធ្វើការសរសើរ ពីភាពក្លាហានរបស់លោកស្រី ក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយចិនមួយនេះ ទោះបីជាស្ថិតនៅ ក្នុងគ្រាលំបាកបំផុតក៏ដោយ។
គួរបញ្ជាក់ថាលោកស្រីមេដឹកនាំរូបនេះ នៅតែបន្តដឹកនាំទីក្រុងអស់ រយៈពេលជាច្រើនខែ បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលមានទៅការប្រើប្រាស់ អំពើហិង្សាដ៏អាក្រក់ផងនោះ។
ការអត្ថាធិប្បាយរបស់លោកXi បានធ្វើឡើង បន្ទាប់ពីប៉ូលិសហុងកុង បានធ្វើការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងការប៉ះទង្គិចគ្នានៅតាមផ្លូវនានា ជាមួយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ខណៈដែលវិបត្តិនយោបាយដ៏អាក្រក់បំផុត របស់អតីតអាណានិគមអង់គ្លេសមួយនេះ បានបង្ហាញថា គ្មានសញ្ញា នៃដំណោះស្រាយនៅឡើយក្តី។
រំលឹកដែរថា លោកXi កាលពីខែមុនបាននិយាយថា ប្រទេសចិនពាក់ព័ន្ធ ក្នុងការកិច្ចការងារការពារសន្តិសុខ និងអធិបតេយ្យភាពជាតិឡើយ ដោយត្រឹមអនុវត្ត តាមគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ប៉ុន្តែនឹងធ្វើការប្រឆាំងទៅនឹងកម្លាំងបរទេស ដែលជ្រៀតជ្រែក ក្នុងទីក្រុងហុងកុងប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី