ព័ត៌មានអន្តរជាតិ

កាន់តែច្បាស់ហើយ!អាមេរិក ថាភស្តុតាងចង្អុលរកអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបំផ្ទុះនាវាដឹកប្រេង

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បញ្ជាការដ្ឋានកណ្តាល របស់យោធាអាមេរិក បានប្រកាសលទ្ធផល នៃការស៊ើបអង្កេត ផ្នែកកោសល្យវិច្ច័យរបស់ខ្លួន ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីសប្តាហ៍ វាយប្រហារមកលើនាវាដឹកប្រេង នៅឯនាយសមុទ្រអូម៉ង់នោះ ។

បញ្ជាការដ្ឋានខាងលើ បានឲ្យដឹងថា អ្នកជំនាញគ្រឿងផ្ទុះបានសន្និដ្ឋានថា យានគ្មានមនុស្សបើកលើអាកាស ហៅកាត់ថា (UAV) ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ភស្តុតាងត្រូវបាន ចែករំលែកជា មួយអ្នកជំនាញខាង ជំណាញបំផ្ទុះ នៅចក្រភពអង់គ្លេស និងអ៊ីស្រាអ៊ែល ដែលបានយល់ស្រប ជាមួយនឹងការរកឃើញនេះ ។

ការវាយប្រហារ មកលើនាវា MT Mercer បានសម្លាប់មនុស្សពីរនាក់។

នាវានេះត្រូវបាន គ្រប់គ្រងដោយក្រុមហ៊ុនឈ្មោះ Zodiac Maritime ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ ដែលជាក្រុមហ៊ុនគ្រប់គ្រង ដោយមហាសេដ្ឋី ដឹកជញ្ជូនអ៊ីស្រាអ៊ែល Eyal Ofer ។

សន្តិសុខជនជាតិ អង់គ្លេស ម្នាក់ឈ្មោះ Adrian Underwood និងប្រធានក្រុមរ៉ូម៉ានីរបស់កប៉ាល់ បានបាត់បង់ជីវិត នៅពេលដែលកប៉ាល់ បានធ្វើដំណើរឆ្លងកាត់ កោះ Masirah នៃប្រទេសរ៉ូម៉ានី។

ចក្រភពអង់គ្លេស អាមេរិក អ៊ីស្រាអ៊ែល និងរ៉ូម៉ានី បានស្តីបន្ទោសភ្លាមៗទៅលើប្រទេសអ៊ីរ៉ង់ ដែលបានបដិសេធថា មិនមានជាប់ពាក់ព័ន្ធ ។

បញ្ជាការដ្ឋានបានឲ្យដឹងថា ប្រសិនបើមានភស្តុតាងណាមួយនោះ វាគួរតែត្រូវបានបង្ហាញជាសាធារណៈ ។

ឥឡូវនេះសេចក្តីថ្លែងការណ៍មួយ ពីក្រុមហ៊ុន Centcom បានបង្ហាញពីអ្វីដែលខ្លួននិយាយថា ការស៊ើបអង្កេត របស់ខ្លួន បានបង្ហាញឡើងពិត ជាដូច្នេះមែន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top