ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ថា ខ្លួនបានរឹបអូសយក ពន្ធនាគារមួយ និងដោះលែងអ្នកទោស ទំាងអស់ ឲ្យមានសេរីភាព

អាហ្វហ្គានីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា ក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេបានរឹបអូស បានពន្ធនាគារ មួយនៅខេត្ត Jawzjan ភាគខាងជើងប្រទេស ហើយបានធ្វើការដោះលែង អ្នកទោសទាំងអស់ ឲ្យមានសេរីភាពឡើងវិញ ។

វីដេអូនៅលើបណ្តាញសង្គម បានបង្ហាញពីអ្នកទោស រាប់រយនាក់ ដែលបានចាកចេញ ពីពន្ធនាគារនៅក្នុងទីក្រុង Sheberghan នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីក្រុមបះបោរ បានបើកការវាយប្រហារ ។

ក្រុមតាលីបង់ បានកាន់កាប់ទីក្រុងនេះ ដែលធ្វើឱ្យវាក្លាយ ជារដ្ឋធានី ក្នុងតំបន់ទី២ ដែលបានធ្លាក់ទៅលើ ពួកសកម្មប្រយុទ្ធមួយនេះ ។

វាគឺជាការប៉ះទង្គិចដ៏ធំមួយ ដល់កងកម្លាំងសន្តិសុខ ខណៈដែលការប្រយុទ្ធគ្នា បានកើនឡើង នៅទូទាំងប្រទេស ។

ក្រុង Sheberghan គឺជាកន្លែងដ៏រឹងមាំ របស់អតីតអនុប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Abdul Rashid Dostum ដែលអ្នកគាំទ្រ របស់លោកបានដឹកនាំ ការប្រយុទ្ធប្រឆាំង នឹងក្រុមបះបោរ ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករាយការណ៍ថា មនុស្ស១៥០នាក់ បានធ្វើដំណើរទៅកាន់ ទីក្រុងនេះ ដើម្បីជួយកងកម្លាំង អាហ្វហ្គានីស្ថាន ប្រយុទ្ធជាមួយពួកតាលីបង់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top