ហាណូយ៖ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំ Remdesivir (ប្រភេទថ្នាប្រឆាំងនឹងវីរុស ដែលប្រើប្រឆាំងវីរុស អេបូឡា) ប្រមាណ ១០ ០០០ដប ត្រូវបានចែកចាយ ដល់មន្ទីរពេទ្យចំនួន ១០ ក្នុងទីក្រុងហូជីមិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ចាប់ពីថ្ងៃនេះតទៅ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្នទីក្រុងភាគខាងត្បូងគឺជាកន្លែងក្តៅបំផុតនៃការឆ្លងជំងឺកូវីដ១៩ ដែលមានករណីឆ្លងចំនួន ៤ ០០០ ទៅ ៧ ០០០ ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ ចាប់តាំងពីពាក់កណ្តាលខែកក្កដា ហើយគោលបំណងសំខាន់ នៅពេលនេះ គឺដើម្បីកាត់បន្ថយការស្លាប់ក្នុងចំណោមករណីឈឺធ្ងន់ធ្ងរ នៅពេលដែលកន្លែង វេជ្ជសាស្ត្រមានសមត្ថភាព ដើម្បីគ្រប់គ្រង លំហូរអ្នកជំងឺយ៉ាងច្រើន។
ក្រសួងសុខាភិបាលវៀតណាម ក៏បានកត់សម្គាល់ថា តាមរយៈប្រភពបរិច្ចាគ នាពេលកន្លងមកថ្នាំនេះ ហាក់ដូចជាជួយកាត់បន្ថយការផ្ទុកមេរោគនៅក្នុងអ្នកឆ្លង ប៉ុន្តែបានព្រមានថា សាធារណជនមិនគួររកមើល ឬស្តុកទុកថ្នាំទាំងនេះឡើយ៕
ប្រែសម្រួលៈ ណៃ តុលា