ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់មីន នៅយ៉េមែន បណ្តាលឲ្យស្លាប់មនុស្សអស់ ៤៤នាក់

អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ថា មន្ត្រីរដ្ឋាភិបាលមួយរូប បានប្រាប់ដល់ស៊ិនហួ កាលពីថ្ងៃអាទិត្យថា សរុបមានពលរដ្ឋយ៉េមែនចំនួន ៤៤នាក់បានបាត់បង់ជីវិត ដោយសារផ្ទុះគ្រាប់មីន និងគ្រាប់ផ្ទុះកែច្នៃជាច្រើនទៀត នៅក្នុងរយៈពេលដើមឆ្នាំ ៦ខែ នៃឆ្នាំ២០២១នេះ ។

ប្រភពពីរដ្ឋាភិបាលក្នុងស្រុក បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ ពលរដ្ឋចំនួន ៤៤នាក់បានស្លាប់ ក្នុងនោះរាប់ទាំងកុមារចំនួន ១១នាក់ និង៥៧នាក់ផ្សេងទៀតរងរបួស ។

គាត់បានប្រាប់ថា អ្នកស្លាប់ជាច្រើននាក់ និងបាត់បង់ត្រូវបានកត់ត្រា នៅក្នុងតំបន់ឆេ្នរខ្សាច់ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូង នៃក្រុងកំពង់ផែ Hodeidah ស្ថិតនៅសមុទ្រក្រហម នៃប្រទេសនេះ ។

របាយការណ៍ដំបូងរបស់អង្គការមនុស្សធម៌ បានដាកថា ប្រទេសយ៉េមែន បានក្លាយជាតំបន់ដែល មានគ្រាប់មីនច្រើនបំផុតក្នុងចំណោម ប្រទេសផ្សេងៗទៀត នៅទូទាំងពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

ប្រទេសយ៉េមែន បានរងគ្រោះនៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ២០១៤ គ្រាដែលក្រុមសកម្មប្រយុទ្ធ ហួធី ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង បានដណ្តើមយកការគ្រប់គ្រង នៅខេត្តភាគខាងជើងនៃប្រទេសយ៉េមែន និងបង្ខំឲ្យរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់លោកប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលបានបណ្តេញចេញពីរដ្ឋធានី Sanaa ។

ក្រុមអារ៉ាប់ចម្រុះដែល ដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានអន្តរាគមន៍នៅក្នុងជម្លោះយ៉េមែន នៅក្នុងខែមីនា ឆ្នាំ២០១៥ ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់លោក Hadi ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top