ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩,៦៩០ ករណីកាលពីថ្ងៃអាទិត្យរួមទាំង ការឆ្លងក្នុងស្រុកចំនួន ៩,៦៨៤ករណី និងការនាំចូលចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាការករណីឆ្លងថ្មីចុងក្រោយនេះ ជាករណីឆ្លងកម្រិតខ្ពស់បំផុត និងបានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២១០,៤០៥ នាក់ ជាមួយនឹងការស្លាប់ចំនួន ៣,៣៩៧ នាក់។
ក្នុងចំណោមករណីសហគមន៍ចំនួន ៣,៨៩៨ ត្រូវបានគេរាយការណ៍ នៅភាគខាងត្បូងទីក្រុងហូជីមិញ ដែលជាកម្រិតខ្ពស់ថ្មីប្រចាំថ្ងៃ របស់ខេត្តចំនួន ៣,២១០ ករណី ត្រូវបានរាយការណ៍ នៅខេត្តប៊ិញឌឿងភាគខាងត្បូង និង ៧២៤ករណី ត្រូវបានរាយការណ៍ នៅខេត្តឡុងអានភាគខាងត្បូង។
រហូតមកដល់ពេលនេះអ្នកជំងឺកូវីដ-១៩ ចំនួន ៧១,៤៩៧ នាក់បានជាសះស្បើយកើនឡើង ៤,៨៦០ នាក់ពីថ្ងៃសៅរ៍ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ៨,៩ លានដូសត្រូវបានផ្តល់ជូនទូទាំងប្រទេស។
គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះវៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ២០៨,០៦០ ករណី ក្នុងនោះមាន ២០៦,៤៩០ ករណី ត្រូវបានរកឃើញចាប់តាំងពី ការចាប់ផ្តើមនៃរលកបច្ចុប្បន្ន នៅចុងខែមេសានេះ ៕
ដោយ ឈូក បូរ៉ា