ប៊ែរឡាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាក្រុមហ៊ុន ផលិតវ៉ាក់សាំង BioNTech នៅសប្តាហ៍នេះ បានប្រកាសបង្ហាញ ពីប្រាក់ចំណូលរបស់ខ្លួន ដែលទទួលបាន ពីត្រីមាសទី២ ដែលមានចំនួន រហូតទៅដល់ ៥,៣ពាន់លានអ៊ឺរ៉ូ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុន បានបញ្ជាក់ទៀតថា ចំនួននៃប្រាក់ចំណេញនេះ បានកើនឡើងលើសពីប្រាក់ចំណូល ដែលខ្លួនកាលពីឆ្នាំទៅ ក្នុងពេលវេលាដូចគ្នា ប្រមាណជា ៤២លានដុល្លារ។
BioNTech ក៏បានព្យាករណ៍ដែរថា នៅត្រីមាសទី២នេះ ខ្លួននឹងអាចប្រមូលបាន ប្រាក់ចំណេញសុទ្ធប្រមាណជា២,៨ពាន់លានដុល្លារ គឺលើសពីអ្វីដែលខ្លួនទទួលបាន កាលពីឆ្នាំទៅ
ប្រមាណជា ៨៨,៣លានដុល្លារ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ BioNTech និង Pfizer គឺបានដំណើរការចែកចាយវ៉ាក់សាំងរបស់ខ្លួន ទៅកាន់អតិថិជនចំនួនជាង១០០០លានដូសមកហើយ នៅទូទាំងសកលលោក សម្រាប់ឆមាសទី១ ឆ្នាំ២០២១នេះ ៕
ប្រែសម្រួល៖ស៊ុនលី