DAP News

ព័ត៌មានជាតិ

កម្ពុជានឹងទទួលថវិកា ២៤០លានដុល្លារ ពី IMF សម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ ៖ កម្ពុជានឹងទទួលថវិកាប្រមាណ ២៤០លានដុល្លារ ពីក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយផលប៉ះពាល់ នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ OXFAM ថ្មីៗនេះ បានបញ្ជាក់ថា «IMF បានអនុម័តការវិភាជថវិកាទូទៅ មួយពីគណនីមូលនិធិពិសេស (the largest Special Drawing Rights SDRs) ជាប្រវត្តិសាស្ដ្រដែលស្មើនឹង៦៥០ពាន់លានដុល្លារ (ប្រហែល៤៥៦ពាន់លាន) កាលពីដើមខែសីហានេះ ដើម្បីជំរុញលទ្ធភាពទូទាត់ការចំណាយ របស់សកលលោក។ កម្ពុជានឹងទទួលបានចំនួន០,២៤ពាន់លាន»។

លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាម មានប្រសាសន៍ថា «ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ»។

លោកស្រីបន្ដថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយ ការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន៕

To Top