ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណប ចំនួន២គ្រឿង ទៅកាន់ដងតារាវិថី

ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា ប្រទេសចិន បានបញ្ជូនផ្កាយរណបចំនួន០២គ្រឿង ដោយទទួលបានជោគជ័យ ទៅកាន់ទីលំហ ដែលជាប្រភេទផ្កាយរណប BeiDou ដោយបានបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះផ្កាយ រណបខេត្តស៊ីឈួន នៅវេលាម៉ោង៣និង២២នាទីល្ងាច កាលពីថ្ងៃចន្ទ ។

លោក Yang Changfeng ប្រធានអ្នករចនាម៉ូដ ផ្កាយរណបខាងលើ បានឲ្យដឹងថា ការបាញ់បង្ហោះមានន័យថា ទាំងអស់គឺជាប្រភេទខ្នាតមធ្យម ចំនួន២៤គ្រឿង នៅលើគន្លងតារាវិថី ដែលជាផ្កាយរណប BDS-3 បានទទួលជោគជ័យទាំងស្រុង ក្នុងការបញ្ជូនទៅកាន់ទីលំហ និងបានដាក់ពង្រាយប្រព័ន្ធ BDS-3 ដែលបានរៀបចំចប់សព្វគ្រប់ ។

លោក Yang បានថ្លែងថា “ផ្កាយរណបទាំងនេះ មានសមត្ថភាពពេញទំហឹង សម្រាប់បម្រើដល់សេវា កម្មពិភពលោក ។ វាជានឹងមានសមត្ថភាព ក្នុងការផ្តល់ជូននូវសេវាកម្មយ៉ាងល្អ ដល់អ្នកប្រើប្រាស់ នៅទូទាំងពិភពលោក” ។

គេបានដឹងថា ចិន បានបាញ់បង្ហោះផ្កាយរណបម្រើ ដល់វិស័យទូរគមនាគមន៍ ប្រភេទ BDS-3 នៅក្នុងឆ្នាំ ២០០៩ ។ ប្រព័ន្ធនេះជាសំណង់ ដែលឯករាជ្យ និងបានប្រតិបត្តិការដោយប្រទេសចិន រួមទាំងមានផ្កាយរណបភូមិសាស្ត្រ ចំនួន៣ទៀត នៅលើគន្លងតារាវិថី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top